អន្តរជាតិ

ព្យុះភ្លៀងមួយមេធំនៅអាមេរិកបណ្តាលឲ្យអ្នកចូលរួមពិធីបុណ្យ Burning Man ម្នាក់បាត់បង់ជីវិត​ និងជាច្រើនម៉ឺននាក់ផ្សេងទៀតត្រូវជាប់នៅក្នុងភក់

BY
Pheakdey
September 4, 2023

អាមេរិក៖ យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកម្នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងអំឡុងពេលទៅចូលរួមពិធីបុណ្យ Burning Man នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញានេះ។ គួរបញ្ជាក់ជូនថា ពិធីបុណ្យ Burning Man គឺជាពិធីបុណ្យបែបកំសាន្តរីករាយប្រចាំឆ្នាំមួយ ដែលតែងរៀបចំឡើងនៅក្នុងទីក្រុង Black Rock រដ្ឋ​ Nevada ភាគខាងលិចសហរដ្ឋអាមេរិក។

ទិដ្ឋភាពក្នុងពិធីបុណ្យ Burning Man

ជាទូទៅនៅក្នុងពិធីបុណ្យនេះតែងមានពលរដ្ឋអាមេរិករាប់ម៉ឺននាក់មកជួបជុំគ្នានៅលើទីវាលដ៏ធំមួយដើម្បីអាហារញ៉ាំជុំគ្នា រាំ ច្រៀង ជិះកង់លេង និងបោះតង់សម្រាប់ស្នាក់នៅពេញមួយយប់ជាមួយគ្នាផងដែរ។ យ៉ាងណាក្តី សម្រាប់ពិធីបុណ្យ Burning Man នៅក្នុងឆ្នាំ ២០២៣នេះត្រូវបានរំខានយ៉ាងខ្លាំងដោយសារព្យុះភ្លៀងមួយមេធំ ដែលធ្វើឲ្យអាជ្ញាធរអាមេរិកសម្រេចលុបចោលកម្មវិធីកំសាន្តទាំងអស់ដែលត្រូវមានក្នុងពិធីបុណ្យតែម្តង ខណៈអ្នកចូលរួមជាច្រើនម៉ឺននាក់ត្រូវជាប់នៅក្នុងភក់ទៅណាមិនរួចនោះទេ។ គិតត្រឹមពេលនេះអាជ្ញាធរអាមេរិកកំពុងបើកការស៊ើបអង្កេតជុំវិញករណីមានអ្នកស្លាប់ខាងលើ ដើម្បីរកឲ្យឃើញអ្នកទទួលខុសត្រូវចំពោះករណីអកុសលនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖  Channel News Asia

Share This Post: