ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈគ្រប់គ្រងសាលាបឋមសិក្សាវត្តបូព៌ ចាប់ផ្តើមអនុវត្តន៍មិនឱ្យលក់នំកញ្ចប់ គ្រប់ប្រភេទ នៅក្នុងបរិវេណសាលារៀន

    BY Naren September 6, 2023
    គណៈគ្រប់គ្រងសាលាបឋមសិក្សាវត្តបូព៌ ចាប់ផ្តើមអនុវត្តន៍មិនឱ្យលក់នំកញ្ចប់ គ្រប់ប្រភេទ នៅក្នុងបរិវេណសាលារៀន

    (សៀមរាប)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ​លោក អន គុណរ័ត្ន នាយកសាលាបឋមសិក្សាវត្តបូព៌ ក្រុងសៀមរាប ខេត្តសៀមរាប បានថ្លែងថា ចាប់ពីថ្ងៃនេះតទៅ កូនៗលែងបានទទួលទាននំកញ្ចប់នៅក្នុងបរិវេណសាលា រៀនទៀតហើយ ដោយគណៈគ្រប់គ្រងសាលាបឋមសិក្សាវត្តបូព៌ចាប់ផ្តើមអនុវត្តន៍មិនឱ្យ លក់នំកញ្ចប់គ្រប់ប្រភេទនៅក្នុងបរិវេណសាលារៀនទៀតឡើយ។​លោកបានបន្តថា សាលាបឋមសិក្សាវត្តបូព៌បានអនុវត្តន៍នូវចក្ខុវិស័យ០៣សំខាន់គឺ៖ ទី១. គុណភាព, ទី២. សុខភាពនិងបរិសន និងទី៣. ឥរិយាបថ នៅក្នុងចក្ខុវិស័យទាំង០៣នេះ គុណភាព និងឥរិយាបថ សាលាធ្វើបានល្អហើយ។

    ប៉ុន្តែបញ្ហាសុខភាពសាលាធ្វើមិនទាន់ បានល្អគ្រប់គ្រាន់នៅឡើយ ដោយសង្គេតឃើញថា ក្មេងៗតែងតែមានបញ្ហាសុខភាពកើត ឡើងដោយសារតែចំណីអាហារ ដោយពួកគាត់ញ៉ាំមិនបានគិតពីសុខភាពរបស់គាត់ឡើយ។ ដូចនេះហើយ បានជាគណៈគ្រប់គ្រងសាលាបឋមសិក្សាវត្តបូព៌ ចាប់ផ្តើមអនុវត្តន៍វិធានការ គ្រប់គ្រងការលក់ដូរចំណីអាហារនៅក្នុងបរិវេណសាលាបឋមសិក្សាវត្តបូព៌។ ដោយក្នុង ជំហានទី១ គឺការឈប់ឱ្យលក់មីនៅក្នុងបរិវេណសាលារៀនវត្តបូព៌នេះកាលពីឆ្នាំមុន និង សម្រាប់ឆ្នាំនេះ គឺបានចាប់អនុវត្តន៍ឈប់ឱ្យលក់អាហារដូចជា នំកញ្ចប់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះតទៅ ដោយឱ្យលក់តែប្រភេទអាហារក្នុងស្រុកដូចជានំប្រពៃណីខ្មែរ ជាដើម។​

    លោកបានពន្យល់ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះថា ពេលចាប់ផ្តើមអនុវត្តន៍ យើងជួបបញ្ហាប្រឈមពីរគឺ៖ ទី១. គឺអាជីវករដោយសារតែគាត់មិនចង់លក់នំ ប្រពៃណីខ្មែរ នេះទេ ព្រោះពេលលក់សល់វា និងខូចខាត, ទី២. ក្មេងៗមិនសូវចូលចិត្តញ៉ាំនំ ប្រពៃណីខ្មែរនោះទេ។ ប៉ុន្តែ បន្ទាប់ពីចាប់ផ្តើម អនុវត្តន៍អស់រយៈ០៦ ថ្ងៃមកនេះឃើញថា ចាប់ផ្តើមចូលចិត្តញ៉ាំនំប្រពៃណីខ្មែរ ឯអាជីវករ ក៏លក់ដាច់គួរសមដែរ។​

    លោកបន្តថា ការចាប់ផ្តើមឱ្យលក់តែនំប្រពៃណីខ្មែរនេះ គឺគណៈគ្រប់គ្រងសាលាបឋម សិក្សាវត្តបូព៌ ក៏បានធ្វើការពិនិត្យជាប្រចាំផងដែរ ដោយតម្រូវឱ្យអាជីវករដែលយកនំមកលក់ នៅទីនេះ ត្រូវតែជានំដែលមានអនាម័យ និងមានសុវត្ថិភាពសម្រាប់ក្មេងៗ។​លោកបានបញ្ជាក់ថា នៅពេលសាលាអនុវត្តន៍បែបនេះ គណៈគ្រប់គ្រងសាលាបឋម សិក្សាវត្តបូព៌ក៏បានសុំយោបល់ពី ឳពុក អ្នកម្តាយ សិស្សឃើញថា មានការគាំទ្រលើកពីការ គ្រោងទុក។​ជាមួយគ្នានោះដែរ លោកនាយក ក៏ស្នើសុំ លោកឳពុកអ្នកម្តាយ ជួយណែនាំកូនៗកុំឱ្យ បរិភោគនំកញ្ចប់ ប្រហិត ស្ករគ្រប់ប្រភេទ និងភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ ដែលធ្វើ ឱ្យប៉ះពាល់ ដល់សុខភាពពួកគាត់ ហើយចូលរួមលើកទឹកចិត្ត និងណែនាំឱ្យមកទទួលទាននូវចំណីអាហារ ណា ដែលមិនប៉ះពាល់ដល់សុខភាពកូនៗ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: