អន្តរជាតិ

ក្រុងហុងកុងកំពុងប្រឈមនឹងទឹកជំនន់ដ៏ធ្ងន់ធ្ងរមិនធ្លាប់មានក្នុងរយៈពេល ១៤០ឆ្នាំចុងក្រោយនេះ និងបានបណ្តាលឲ្យមនុស្ស ៨៣នាក់រងរបួស

BY
Pheakdey
September 8, 2023

ហុងកុង៖ ទីក្រុងហុងកុងកំពុងតែប្រឈមនឹងទឹកជំនន់ដ៏អាក្រក់បំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ​ ទី៨ ខែកញ្ញានេះ។ ទឹកជំនន់ដែលកំពុងតែគំរាមគំហែងទីក្រុងដែលត្រូវបានគេចាត់ទុកជា “មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី​​” នៅពេលនេះគឺបង្កឡើងដោយសារតែមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នានៅទូទាំងក្រុងហុងកុង ហើយការធ្លាក់ភ្លៀងដ៏ច្រើននោះទៀតសោធគឺជាឥទ្ធិពលរបស់ព្យុះទីហ្វុងមួយមានឈ្មោះថា Haikui ។

បើតាមអាជ្ញាធរហុងកុងបានបញ្ជាក់ថា​ ទឹកជំនន់ដែលកំពុងបង្កការគំរាមគំហែងពេញទីក្រុងហុងកុងនៅពេលនេះគឺជាទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មាននោះទេ បើគិតក្នុងរយៈពេល ១៤០ឆ្នាំចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះគេបានរកឃើញមានពលរដ្ឋហុងកុងចំ​នួន ៨៣នាក់បានរងនូវគ្រោះថ្នាក់ ខណៈក្នុងនោះមាន ៣នាក់បានរងរបួសធ្ងន់ធ្ងរទៀតផង។​ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះរហូតដល់ត្រូវបាត់បង់ជីវិតនៅឡើយទេ៕

 អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: