អន្តរជាតិ

អាជ្ញាធរចិនបញ្ជាឲ្យបិទសាលារៀនទាំងអស់ក្នុងក្រុង Shenzhen ដែលកំពុងរង​នូវសម្ពាធទឹកភ្លៀងដ៏អាក្រក់មិនធ្លាប់មានក្នុងរយៈពេលជាង ៧០ឆ្នាំចុងក្រោយនេះ

BY
Pheakdey
September 8, 2023

ចិន៖ សាសារៀនទាំងអស់នៅក្នុងទីក្រុង Shenzhen ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិនត្រូវបានអាជ្ញាធរបញ្ជាឲ្យបិទជាបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាពក្រុមសិស្សានុសិស្សពីឥទ្ធិពលរបស់ព្យុះទីហ្វុង Haikui នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងព្រឹកថ្ងៃសុក្រ ទី៨ ខែកញ្ញានេះ។ ក្រៅតែពីមានការបិទសាសារៀន ស្ថានីយ៍រថភ្លើងក្រោមដីនិងការិយាល័យរដ្ឋបាលសាធារណៈមួយចំនួនក៏ត្រូវបានបញ្ជាឲ្យផ្អាកដំណើរការជាបណ្តោះអាសន្នសិនផងដែរ។

គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះទីហ្វុង Haikui បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេល ៤ថ្ងៃជាប់គ្នាហើយ និងបានបណ្តាលឲ្យតំបន់មួយចំនួនត្រូវជន់លិចដោយជំនន់ទឹកភ្លៀង ខណៈនៅតាមតំបន់ខ្លះវិញក៏ត្រូវរងនូវបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សផងដែរ។ យ៉ាងណាក្តី អាជ្ញាធរក្រុង Shenzhen នៅមិនទាន់រកឃើញអ្នករងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬស្លាប់បាត់បង់ជីវិតណា​ម្នាក់នៅឡើយទេក្នុងចំណោមពលរដ្ឋក្នុងក្រុងសរុប ១៧,៧លាននាក់។ សូមបញ្ជាក់ជូនថា ភ្លៀងដែលកំំពុងធ្លាក់នៅក្នុងទីក្រុង​ Shenzhen នៅពេលនេះគឺជាភ្លៀងដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននោះទេ បើគិតចាប់តាំងពីឆ្នាំ ១៩៥២មក៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: