អន្តរជាតិ
មនុស្សជិត ៣០០នាក់បានបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយនៅប្រទេសម៉ារ៉ុក
BY Pheakdey
September 9, 2023
ម៉ារ៉ុក៖ ប្រទេសម៉ារ៉ុកបានទទួលរងនូវគ្រោះរញ្ជួយដីក្នុងកម្រិតដ៏ធ្ងន់ធ្ងរមួយ ដែលបានបង្កគ្រោះថ្នាក់ដល់មនុស្សរាប់រាយនាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៩ ខែកញ្ញានេះ។ គ្រោះថ្នាក់ដ៏កម្រនេះបានកើតមាននៅតំបន់ High Atlas ដែលជាតំបន់ភ្នំស្ថិតនៅភាគកណ្តាលនៃប្រទេសម៉ារ៉ុក។
បើតាមអាជ្ញាធរម៉ារ៉ុកបានឲ្យដឹងថា គ្រោះរញ្ជួយដីនោះមានកើតឡើងនៅក្នុងកម្រិត ៧,២ រ៉ិចទ័រ ខណៈទីភ្នាក់ងារភូគព្ភសាស្ត្រសហរដ្ឋអាមេរិកវិញបានបញ្ជាក់ថា គ្រោះរញ្ជួយដីនោះបានកើតមានក្នុងកម្រិត ៦,៨រ៉ិចទ័រ។ គិតត្រឹមពេលនេះអាជ្ញាធរម៉ារ៉ុកបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតចំនួន ២៩៦នាក់ និងមានពលរដ្ឋចំនួន ១៥៣នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបានរងរបួសធ្ងន់៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time