ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋានកណ្ដាលសន្ដិសុខ ប្រកាសស្វែងរកជនបរទេស៣នាក់ ដែលកំពុងរត់គេចខ្លួន បើប្រទះឃើញ សូមរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់

    BY Khmernote Media September 13, 2023
    នាយកដ្ឋានកណ្ដាលសន្ដិសុខ ប្រកាសស្វែងរកជនបរទេស៣នាក់ ដែលកំពុងរត់គេចខ្លួន បើប្រទះឃើញ សូមរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នាយកដ្ឋានកណ្ដាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសស្វែងរកជនបរទេស៣នាក់ (ដូចរូបខាងក្រោម) ដែលកំពុងរត់គេចខ្លួន។

    នាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ក្រុមការងារព័ត៌មាន និងគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ថា ជនបរទេស៣នាក់នេះ បានបាត់ខ្លួននៅម្ដុំជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងករណីប្រជាពលរដ្ឋប្រទះឃើញជនបរទេសដែលមានភិនភាគដូចរូបខាងក្រោម សូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅក្បែរជាបន្ទាន់ ឬទំនាក់ទំនងទូរស័ព្ទលេខ 093 636 392 / 012 500 555៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay