ក្រុមក្មេងទំនើងរហ័សនាម«PTB» ដែលមានសមាជិក ៦នាក់ ជំនាញខាងបង្ហោះម៉ូតូនៅតាមដងផ្លូវជាតិលេខ២១ ទូទាំងស្រុកកោះធំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំ
- September 14, 2023
ខេត្តកណ្ដាល៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះធំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការបង្ក្រាបករណី ក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥៖៣០នាទី។ ត្រង់ចំណុចមុខវត្តកំពង់សំបួរ ស្ថិតនៅភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
សមត្ថកិច្ច ចាប់បានក្រុមក្មេងទំនើងចំនួន ០៦នាក់ រួមមាន៖
១.ឈ្មោះ ជាវ មិនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ៖ (កសិករ)
២.ឈ្មោះ ស៊ន គីមសាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិក្បាលដំរីលើ ឃុំកពង់កុង ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ៖ (កសិករ)
៣.ឈ្មោះ សារឿន សម្បត្តិ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលដំរីក្រោម ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ៖ (កសិករ)
៤.ឈ្មោះ ផល លាងសេង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ៖ (កសិករ)
៥.ឈ្មោះ ពិសិដ្ឋ វ៉ាន់ឆេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ៖ (សិស្ស)
៦.ឈ្មោះ ប៉ូ ដាដា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ៖ (កសិករ)។
វត្ថុតាងចាប់យកមាន៖
១.ម៉ូតូហុងដាសង់C125 ពណ៌ខ្មៅ ស៊េរី២០២២ មានស្លាកលេខ ភ្នំពេញ 1JS.6772
២.ម៉ូតូស៊ុយស៊ូគី និច ពណ៌ស លាយលឿ មានស្លាកលេខ1R.1458។ ដែលជាមធ្យោបាយជិះធ្វើសកម្មភាពបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈហើយត្រូវបានសមត្ថកិច្ចឃាត់យកមកអប់រំនៅអធិការដ្ឋាននគរបាលស្រុកកោះធំ។
សភាពរឿងហេតុ៖ ក្រោយពីទទួលបទបញ្ជាពីលោកឧត្តមសេនិយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងការចង្អុលដឹកនាំពីលោកឧត្តមសេនិយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានចាត់ឲ្យលោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ ដឹកនាំកម្លាំងជំនាញស្រុកនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចំណុះធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាក្មេងទំនើងដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវជាតិលេខ២១ ទូទាំងស្រុកកោះធំ។
លុះនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៨៖០០នាទី សមត្ថកិច្ចជំនាញស្រុកកោះធំ បានសហកាគ្នាជាមួយនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៦ បាននាំយកក្រុមក្មេងទំនើងដែលមានរហ័សនាម (PTB ) (ហៅពោធិបាន) មានគ្នាចំនួន០៦នាក់ បានជិះម៉ូតូចំនួន ០៣គ្រឿង មានម៉ាកស៊ុយស៊ូគីនិចចំនួន០២គ្រឿង និងម៉ាកហុងដាសង់C125 ចំនួន០១គ្រឿង ដោយបាននាំគ្នាជិះបង្ហោះម៉ូតូនៅតាមដងផ្លូវជាតិលេខ២១ នៅចំណុចមុខវត្តកំពង់សំបួរ និងនៅលើស្ពានឆ្លងទន្លេបាសាក់ស្រុកកោះធំ នៅពេលធ្វើសកម្មភាពបង្ហោះម៉ូតូពួកគេបាននាំគ្នាថតរូបភាពវិដេអូតាមរយៈទូរស័ព្ទហើយយកមកបង្ហោះនៅតាមបណ្តាញសង្គមFacebook Tik Tok ជាការកំសាន្តលេងសប្បាយរបស់ពួកគេ ធ្វើអោយប៉ះពាល់និងខូចសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវជាតិ និងខុសច្បាប់ចរាចរណ៍ផ្លូវគោក ហើយនឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។
ក្រោយពីសាកសួរនាំរួចសមត្ថកិច្ចជំនាញស្រុកកោះធំ បានសហកាជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៦ ដោយបានកោះហៅអញ្ជើញអាណាព្យាបាលរបស់ក្រុមក្មេងទំនើងទាំងអស់នោះមកធ្វើការណែនាំ និងអប់រំ ធ្វើលិខិតកិច្ចសន្យាធានា ដើម្បីនាំយកកូនៗ របស់គាត់ទៅអប់រំបន្តនៅលំនៅដ្ឋានវិញ ៕







ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province
- Share This Post:






