៨នាក់ ទទួលបានខ្សែកមាសនៅសៀមរាប
- BY
- Naren
- September 15, 2023
លោក ពាក់មី តំណាងឲ្យប្រេងឆា Healthy CHEF បានធ្វើការប្រគល់រង្វាន់ខ្សែកមាស ១ជី ចំនួន ៨ខ្សែ ដល់អតិថិជន ៨នាក់ ដែលបានត្រូវរង្វាន់តាមរយៈការទិញប្រេងឆា Healthy CHEF ហើយពិនិត្យឃើញរង្វាន់ក្រោមគម្របដប។
ប្រេងឆា Healthy CHEF ផ្ដល់រង្វាន់ជាប្រេងឆា Healthy CHEF ចំណុះ ១លីត្រ និងខ្សែកមាស ជាច្រើនរង្វាន់ សរុបជាទឹកប្រាក់រហូតដល់ ២០០លានរៀល។ ប្រេងឆា Healthy CHEF គឺជាផលិតផលថៃ ដែលលក់ដាច់លេខ១នៅកម្ពុជា ដោយសារផលិតផលមានគុណភាពខ្ពស់ ផលិតពីសណ្តែកសៀង ឬគ្រាប់ផ្កាឈូករ័ត្នសុទ្ធ ១០០% សម្បូរទៅដោយវីតាមីន E ពីធម្មជាតិ និងជាតិអូមេហ្គា៣ អូមេហ្គា៦ អូមេហ្គា៩ ជួយទប់ស្កាត់មិនឲ្យមានជាតិខ្លាញ់ក្នុងសរសៃឈាម គឺល្អសម្រាប់សុខភាពបេះដូង។
លោកអ្នកអាចរកទិញ ប្រេងឆា Healthy CHEF បាននៅតាមផ្សារ ឬតូបនានាទូទាំងប្រទេស។ រាល់ការទិញប្រេងឆា Healthy CHEF កុំភ្លេចពិនិត្យក្រោមគម្របដប ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។ កម្មវិធីដ៏ពិសេសនេះគឺផ្តល់ជូនរហូតដល់ថ្ងៃទី៣១ តុលា ២០២៣។
កាលពីចុងខែសីហាកន្លងទៅ ប្រេងឆា Healthy CHEF ក៏ទើបប្រគល់រង្វាន់ខ្សែកមាសដល់អ្នកខេត្តកំពង់ធំ ដែលមានសំណាងបានឈ្នះរង្វាន់ដ៏ធំនេះ ហើយ Healthy CHEF កំពុងស្វែងរក និងត្រៀមទៅប្រគល់រង្វាន់ខ្សែកមាសដល់អ្នកឈ្នះនៅខេត្តដ៏ទៃទៀត៕
- Share This Post: