ខ្សែកមាស ២ខ្សែ ពីសាប៊ូ Ora ធុង រកឃើញអ្នកឈ្នះដំបូងគេហើយ
- BY
- Naren
- September 15, 2023
ខ្សែកមាសចំនួន ២រង្វាន់ ពីសាប៊ូ Ora ធុង បានរកឃើញអ្នកឈ្នះដំបូងគេបង្អស់ គឺនៅខេត្តកំពង់ធំ។ ក្រុមការងារ Ora ទើបយករង្វាន់ខ្សែកមាសទៅប្រគល់ជូនអ្នកឈ្នះដោយផ្ទាល់នៅផ្សារកំពង់ធំ កាលពីថ្ងៃទី១៥ កញ្ញា ២០២៣។
អតិថិជន ដែលបានឈ្នះរង្វាន់ខ្សែកមាស បានទិញសាប៊ូ Ora ធុង យកទៅប្រើប្រាស់ ដោយសារសាប៊ូនេះមានពពុះច្រើន ជម្រះក្អែលបានលឿន ក្លិនក្រអូបជាប់បានយូរ ជាពិសេសមិនបណ្ដាលឲ្យរបកស្បែកដៃ។ ពេលបើកគម្រងធុង ក៏បានប្រទះឃើញប័ណ្ណឈ្នះរង្វាន់ខ្សែកមាសតែម្ដង។
សាប៊ូ Ora ធុងមានរង្វាន់ជារបស់ប្រើប្រាស់ ដែលត្រូវបានដាក់ផ្ទាល់ក្នុងធុងសាប៊ូតែម្ដង និងរង្វាន់មាស៥០រង្វាន់ និងម៉ូតូហុងដាឌ្រីម ២០២៣ ចំនួន៥រង្វាន់ ត្រូវបានដាក់ជាសន្លឹកប័ណ្ណឈ្នះរង្វាន់ ហើយរង្វាន់សរុបមានរហូតដល់ជាង២០០លានរៀល។
បើតាមការឲ្យដឹងពីក្រុមហ៊ុន ការផ្ដល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺដើម្បីថ្លែងអំណរគុណដល់អតិថិជន ដែលបានគាំទ្រផលិផល Ora ជាច្រើនឆ្នាំមកហើយ ហើយក្រុមហ៊ុនរំពឹងថា រង្វាន់ទាំងអស់ ជាពិសេសម៉ូតូហុងដាឌ្រីម ២០២៣ ចំនួន ៥គ្រឿង នឹងរកឃើញអ្នកឈ្នះក្នុងពេលឆាប់ៗខាងមុខនេះ៕
- Share This Post: