អន្តរជាតិ

ចិននឹងអនុវត្តវិធានការគ្រប់គ្រងជំងឺអុតស្វា Mpox ដូចគ្នាទៅនឹងជំងឺកូវីដ-១៩ ក្រោយករណីឆ្លងជំងឺនេះបន្តកើនឡើងច្រើន

BY
Pheakdey
September 15, 2023

ចិន៖ ប្រទេសចិនគ្រោងនឹងដាក់ចេញវិធានការគ្រប់គ្រងជំងឺអុតស្វា Mpox ដូចគ្នាទៅនឹងការគ្រប់គ្រងជំងឺកូវីដ-១៩ ក្រោយករណីរាតត្បាតជំងឺនេះបន្តកើនឡើងគួរកត់សម្គាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ​ ទី១៥ ខែកញ្ញានេះ។ បើតាមគម្រោងគឺអាជ្ញាធរចិននឹងចាប់ផ្តើមអនុវត្តវិធានការតឹងរឹងនេះចាប់ពីថ្ងៃទី ២០​ ខែកញ្ញានេះតទៅរហូតដល់អាចគ្រប់គ្រងលើការរាតត្បាតនៃជំងឺថ្មីនេះបាន។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះអាជ្ញាធរចិនបានរកឃើញករណីអ្នកឆ្លងជំងឺអុតស្វា Mpox ចំនួន ៥០១ ករណីហើយ ខណៈចិននៅមិនទាន់កត់ត្រាករណីអ្នកស្លាប់បាត់បង់ជីវិតនៅឡើយទេ។ គួររម្លឹកជូនថា ជំងឺអុតស្វា Mpox ជាប្រភេទជំងឺដែលអាចបង្កការចម្លងតាមរយៈការប៉ះពាល់ជាមួយទឹករងៃ សារធាតុរាវមួយចំនួនរបស់អ្នកជំងឺ ឬប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ​​​ ខណៈអាការៈរបស់វាវិញគឺមានដូចជា ឡើងកន្ទួលរមាស់ ពងបែក នៅលើរាងកាយ ក្តៅខ្លួន អស់កម្លាំង និងឡើងកូនកណ្តុរជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: