លោក Kim Jong Un នឹងជួបចរចាជាមួយលោក Donald Trump នៅខែឧសភាខាងមុខនេះ
កូរ៉េខាងជើង៖ យោងតាមព័ត៌មានពីកូរ៉េខាងត្បូងបានអោយដឹងថា ពួកគេបានបញ្ជូនគណៈប្រតិភូរបស់ខ្លួនទៅកាន់សេតវិមាន ដើម្បីជម្រាបជូនក្រុមមន្ត្រីនៅទីនោះអំពីកិច្ចចរចាថ្មីៗកាលពីថ្ងៃព្រហស្បត្តិម្សិលមិញនេះ។ ការចរចារវាងកូរ៉េទាំងពីរត្រូវបានគេចាត់ទុកថាជារឿងសំខាន់បំផុតក្នុងរយៈពេលជាងពេលជាងមួយទសវត្សរ៍ បនេះបើយោងតាម CNN ។

គណៈប្រតិភូបានចូលជួបជាមួយនឹងលោក Donald Trump ជាលក្ខណៈផ្ទាល់ខ្លួន និងបានពាំនាំលិខិតអញ្ចើញដែលចេញដោយលោក Kim Jong Un ដើម្បីអញ្ចើញលោក Donald Trump អោយទៅជួប។ ខណៈពេលដែលលោក Trump ចាប់ផ្តើមងាកមកធ្វើការសន្ទនាជាមួយលោក Kim Jong Un លោកក៏ទទួលបានការចំអកឡកឡឺយលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ លោក Donald Trump មានឆន្ទៈក្នុងការធ្វើការជួបចរចាជាមួយនឹងលោក Kim Jong Un តែក្នុងជំហរមួយប្រសិនបើកូរ៉េខាងជើងយល់ព្រមធ្វើការលើការបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន។

មន្ត្រីជាន់ខ្ពស់មួយរូបរបស់អាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា “ជំរើសទាំងអស់ស្ថិតនៅលើតុហើយឥរិយាបថរបស់យើងចំពោះរបបនេះនឹងមិនផ្លាស់ប្តូរទេរហូតទាល់តែយើងមើលឃើញនូវការផ្លាស់ប្តូរគួរឱ្យទុកចិត្តឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរ អ្វីដែលយើងកំពុងស្វែងរកគឺជំហានឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរ”។ លោក Kim Jong Un ធ្លាប់បានវាយប្រហាដោយពាក្យសម្តីទៅកាន់រដ្ឋបាល Trump ថាជា “មហាសេដ្ឋីប្រកាន់ជាតិសាសន៍” និងបានពោលទៅកាន់ Trump ថាជា”មនុស្សចាស់ទន់ខ្យោយ”។
ទោះបីជាយ៉ាងណាក៏ដោយលោក Kim Jong Un បានយល់ព្រមព្យួរកម្មវិធីមីស៊ីលរបស់លោក ដើម្បីទទួលបានការឆ្លើយតបវិជ្ជមានពីអញ្ជើញនេះ ទោះបីជាលោកគ្មានផែនការលុបចោលសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូងក៏ដោយ។ កិច្ចប្រជុំរវាង Trump និង Kim មិនទាន់បានគ្រោងទុកជាផ្លូវការនៅឡើយទេ ប៉ុន្តែនឹងត្រូវបានគេេរំពឹងទុកថានឹងកើតឡើងនៅខែឧសភាឆ្នាំនេះ៕
ប្រភព ៖ nextshark