យន្តហោះមួយគ្រឿងបានធ្លាក់នៅប្រេស៊ីលនិងបណ្តាលឲ្យមនុស្ស ១៤នាក់បាត់បង់ជីវិត ក្រោយព្យាយាមហោះហើរក្រោមសម្ពាធភ្លៀងធ្លាក់យ៉ាងខ្លាំង
- BY
- Pheakdey
- September 17, 2023
ប្រេស៊ីល៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅក្នុងប្រទេសប្រស៊ីល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី១៧ ខែកញ្ញានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងរដ្ឋ Amazonas ភាគខាងជើងប្រទេសប្រស៊ីល ខណៈហេតុការណ៍ធ្លាក់ជាក់ស្តែងគឺបានកើតឡើងតាំងពីម្សិលមិញម្លេះ។
ប្រភពខាងលើបានបន្តថា យន្តហោះដែលបានជួបឧបត្តិហេតុខាងលើនេះគឺជាយន្តហោះដឹកអ្នកដំណើរខ្នាតតូចមួយគ្រឿង ដែលមានអ្នកដំណើរចំនួន ១២នាក់និងអ្នកបើកបរចំនួន ២នាក់។ បើតាមអាជ្ញាធរអាកាសចរណ៍ប្រេស៊ីលបានធ្វើការសន្និដ្ឋានជាបឋមថា យន្តហោះទំនងជាបានធ្លាក់ក្រោយជួបប្រទះជាមួយនឹងបញ្ហាអាកាសធាតុ ពោលគឺភ្លៀងធ្លាក់ខ្លាំង ខណៈនៅក្នុងអំឡុងពេលនេះក្រុមអ្នកជំនាញកំពុងបើកការស៊ើបអង្កេតបន្ថែមទៀតដើម្បីរកឲ្យឃើញថាមុនពេលធ្លាក់ យន្តហោះបានកើតមានបញ្ហាបច្ចេកទេសអ្វីមួយឬក៏អត់៕
ប្រភព៖ភក្តី
ប្រភព៖ The Strait Time
- Share This Post: