ដំណើរទស្សនកិច្ចរបស់លោក គឹម ជុងអ៊ុន ត្រូវបានបិទបញ្ចាប់ ខណៈប្រទេសបស្ចឹមលោកព្រួយបារម្ភថា កូរ៉េខាងជើងបានយល់ព្រមផ្គត់ផ្គង់អាវុធឲ្យទៅរុស្ស៊ីសម្រាប់ប្រើក្នុងសង្គ្រាមនៅអ៊ុយក្រែន
- BY
- Pheakdey
- September 17, 2023
រុស្ស៊ី៖ដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំប្រទេសកូរ៉េខាងជើងលោក គឹម ជុងអ៊ុន នៅក្នុងប្រទេសរុស្ស៊ីត្រូវបានបិទបញ្ចប់ជាផ្លូវការហើយនៅក្នុងថ្ងៃអាទិត្យ ទី១៧ ខែកញ្ញានេះ ខណៈដំណើរទស្សនកិច្ចនេះមានរយៈពេលជិតមួយសប្តាហ៍។ មុនពេលចេញដំណើរត្រលប់មកកូរ៉េខាងជើងវិញ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក៏បានអញ្ជើញមកជូនដំណើរលោក គឹម ជុងអ៊ុន ដោយផ្ទាល់ផងដែរ។
តាមព័ត៌មានផ្លូវការដែលមានការចុះផ្សាយជាសាធារណៈនាពេលកន្លងមកបានឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនេះមេដឹកនាំប្រទេសទាំង ២បានពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗជាច្រើន រួមមានបញ្ហាសង្គ្រាមនៅអ៊ុយក្រែន បញ្ហាទណ្ឌកម្មរបស់ពិភពលោកដែលបានអនុវត្តចំពោះប្រទេសកូរ៉េខាងជើងនិងរស្ស៊ី ហើយក៏មានកិច្ចព្រមព្រៀងដ៏គួរឲ្យចាប់អារម្មណ៍មួយដែរគឺ រុស្ស៊ីបានសន្យាជួយកូរ៉េខាងជើងក្នុងបង្កើតប្រព័ន្ធផ្កាយរណបដ៏ទំនើបមួយ។ យ៉ាងណាក្តី សម្រាប់ក្រុមប្រទេសបស្ចឹមលោកវិញបានបង្ហាញពីក្តីព្រួយបារម្ភមួយថា នៅក្នុងដំណើរទស្សនកិច្ចគឺប្រទេសកូរ៉េខាងជើងបានយល់ព្រមជួយផ្គត់ផ្គង់អាវុធឲ្យទៅរុស្ស៊ីសម្រាប់ប្រើប្រាស់នៅក្នុងសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post: