អន្តរជាតិ

សកម្មជនការពារបរិស្ថាននៅអាមេរិករាប់ម៉ឺននាក់នាំគ្នាធ្វើការតវ៉ាតាមដងផ្លូវសាធារណៈ ដើម្បីទាមទារឲ្យលោក ចូ បៃឌិន បញ្ចប់គម្រោង “ប្រើប្រាស់ឥន្ធនៈហ្វូស៊ីល”

BY
Pheakdey
September 18, 2023

អាមេរិក៖ ពលរដ្ឋអាមេរិកជាច្រើននាក់បាននាំគ្នាចេញមកធ្វើការតវ៉ានៅតាមផ្លូវសាធារណៈ ដើម្បីទាមទារឲ្យលោកប្រធានាធិបតី ចូ បៃឌិន បញ្ចប់គម្រោង “ប្រើប្រាស់ឥន្ធនៈហ្វូស៊ីល”។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ​ ទី១៨ ខែកញ្ញានេះបានឲ្យដឹងថា ការតវ៉ាបានកើតឡើងតាមដងផ្លូវជាច្រើនកន្លែងនៅក្នុងក្រុង Manhattan និងបានកើតឡើងជាច្រើនថ្ងៃបន្តបន្ទាប់គ្នាមកហើយ ខណៈគិតជាមធ្យមគឺនៅក្នុងការតវ៉ានោះមានពលរដ្ឋប្រមាណជា ១៥,០០០នាក់។

ប្រភពខាងលើបានបន្តថា ក្រុមអ្នកតវ៉ាទាំងអស់នេះគឺជាសុទ្ធតែជាសកម្មជនការពារបរិស្ថាន ដែលមាននិន្នាការយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងទៅនឹងសកម្មភាពទាំងឡាយណាដែលធ្វើឲ្យមានការប្រែប្រួលអាកាសធាតុនៅលើភពផែនដី។ ជាក់ស្តែងពួកគេបានយល់ឃើញថា គម្រោង “ប្រើប្រាស់ឥន្ធនៈហ្វូស៊ីល” របស់រដ្ឋាភិបាលអាមេរិកនឹងជះឥទ្ធិពលរដ្ឋអាក្រក់ដល់បរិយាកាស ហើយពួកគេសង្ឃឹមថាការតវ៉ានេះនឹងក្លាយជាសារដ៏សំខាន់មួយសម្រាប់ផ្ញើទៅកាន់អង្គការសហប្រជាតិ​ និងរដ្ឋអាមេរិកដើម្បីឲ្យពិចារណាឡើងវិញចំពោះគម្រៅងខាងលើនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: