ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងផ្តល់ភារកិច្ចឱ្យអគ្គាធិការដ្ឋាន បើកការស៊ើបអង្កេត តាមពាក្យបណ្តឹងរបស់ពលរដ្ឋ
- BY
- srey nuch
- September 19, 2023
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តី សម្រេចផ្អាកសកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងផ្តល់ភារកិច្ចឱ្យអគ្គាធិការដ្ឋាន បើកការស៊ើបអង្កេត តាមពាក្យបណ្តឹងរបស់ពលរដ្ឋ ពាក់ព័ន្ធប្រតិបត្តិការរបស់នគរបាល ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងមហាផ្ទៃ សម្រេចផ្អាកជាបណ្តោះអាសន្នការស្រាវជ្រាវ ការស៊ើបអង្កេត និងការបង្ក្រាបផលិតផលក្លែងក្លាយ ស្ថិតក្នុង សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។
ដោយប្រគល់ភារកិច្ចជូនអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមពាក្យបណ្តឹងរបស់ ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងប្រតិបត្តិការរបស់មន្ត្រីនគរបាលជាតិក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្ក គ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។ ការប្រគល់ភារកិច្ចជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់វិធានការតាមផ្លូវច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់ កងកម្លាំងនគរបាលជាតិ ក្នុងករណីបុគ្គល ឬអង្គភាពដែលពាក់ព័ន្ធខាងលើនៅតែបន្តសកម្មភាពផ្ទុយពីប្រការ១ នៃ សេចក្តីសម្រេចនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post: