PR

កក្រើកទីផ្សារអឺរ៉ុប ! ហួវៃបញ្ជេញ The King Smartwatch ធ្វើពីមាស 18K តម្លៃជាង 3000ដុល្លា HUAWEI WATCH Ultimate Gold Edition និងនាឡិកាបែប Fashion HUAWEI WATCH GT 4 នឹងមកដល់ប្រទេសកម្ពុជាឆាប់ៗនេះ

BY
Liny Chan
September 19, 2023

[ទីក្រុង Barcelona, អេស៉្បាញ ថ្ងៃទី 14 កញ្ញា 2023] ក្រុមហ៊ុនហួវៃអឺរ៉ុបបានដាក់សម្ភោធលក់ជាផ្លូវការស្តេចsmartwatch HUAWEI WATCH Ultimate Gold Edition ធ្វើពីមាស 18K មានតម្លៃជាង 3000ដុល្លារ ជាមួយsmartwatch HUAWEI Watch GT 4 ដោយមានការឌីហ្សាញថ្មីទាំងស្រង់ រួមនិងបច្ចេកវិទ្យាឆ្លាតវៃជាច្រើនផងដែរ។ មិនត្រឹមតែប៉ុនណ្ណោះ smartwatch របស់ក្រុមហ៊ុនហួវៃប្រើបានជាមួយស្មាតហ្វូន Android 8.0 និង iOS 13 ឡើងទៅ។

HUAWEI WATCH Ultimate Gold Edition បង្កើតឡើងពេញដោយប្រណីតភាពរួមជាមួយគ្រឿងបង្គុំកម្រជាច្រើន និងបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយដូចជា៖

• ខ្សែរនាឡិកាកណ្តាល និងរង្វង់នាឡិកាធ្វើពីមាសសុទ្ធ 18K
• ខ្សែរនាឡិកាចំហៀងធ្វើពី Titanium gold plating
• បូតុង (ក្បាលរុយ) ធ្វើពី 18K កាត់ដោយពេជ្រ
• រង្វង់ស៊ុម និងបាតនាឡិកាធ្វើពី Nanacrystal ceramic
• តួរនាឡិកាធ្វើពីលោហៈ Amorphous zirconium alloy
• កញ្ចក់នាឡិកាធ្វើពីកញ្ចក់ Sapphire ការពារសឹកឆ្កូតបានយ៉ាងល្អ

ក្រៅពីគ្រឿងបង្គុំកម្រដែលមានតម្លៃថ្លៃហើយ HUAWEI WATCH Ultimate Golden បំពាក់បច្ចេកវិទ្យទំនើបជំនាន់ចុងក្រោយដែលជាជំនួយការការងារ សុខភាព និងកីឡាដូចជា៖
• បច្ចេកវិទ្យាការពារជម្រាបទឹក 10ATM អាចហែលទឹកជម្រៅ 150ម៉ែត ទទួលស្គាលដោយស្តង់ដាអន្តរជាតិ ISO 22810
• សែនស័រវាស់ចង្វាក់បេះដូង, ECG, SpO2 sensor, Compass sensor, Barometer, ALS sensor, Temperature sensor, Water depth sensor
• L1/L5 dual-frequency GPS, GLONASS, Galileo, QZSS and BeiDou
• បច្ចេកវិទ្យាសាកថ្មឥតខ្សែរ (wireless) ប្រើ 14ថ្ងៃ
• មុខងារកីឡាជាង 100មុខ
• Bluetooth calling

ដោយការរចនាបង្កើតឡើងដោយវត្ថុធាតុដើមកម្រមានតម្លៃ ជាមួយបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយ ទាំងនេះបង្ហាញពីភាពលេចធ្លោរនៃកិត្យានុភាពដ៏អស្ចារ្យនៃស្តេចsmartwatch HUAWEI Watch Ultimate Gold Edition ។

HUAWEI Watch GT 4 Series ផ្លាស់ប្តូរការឌីហ្សាញថ្មីទាំងស្រុងគឺបែប Fashion តែម្តង លើការឌីហ្សាញទាន់សម័យ ឆ្លាតវៃ សុខភាព ងាយស្រួលប្រើប្រាស់ និងទំនុកចិត្ត មានពីរទំហំ 46mm និង 41mm ហើយនាឡិកាទាំងពីរនេះមានលក្ខណៈពិសេសជាច្រើនដូចជា៖

ចំណុចគោលទី 1 ៖ ការរចនាបែប Fashion និង Reliable

• ការរចនារូបរាងថ្មីបែប Fashion រួមបញ្ជូលការដីហ្សាញ Inspired ដោយនាឡិកាបែប Classic ដែលមានតម្លៃថ្លៃ
• មុខងារ Always on Display ជំនាន់ថ្មីភ្លឺជាងមុន 20% បង្កើនភាព Fashion គ្រប់ពេលវេលា នៅពេលដាក់ដៃចុះ
• មុខនាឡិកាអាចកែបាន (Customize Watch Face) ទៅតាមចំណង់ចំណូលចិត្តបាន ឬ កំណត់ទៅតាមរូបភាព Outfit ដែលអ្នកបានពាក់ (OOTD)
• អាចធ្វើការដោនឡូដ Watch Face បានជាង 250,000 មុខ
• តួនាឡិកាធ្វើពីលោហះធាតុធន់រឹងមាំ Stainless Steel 316L ធន់មិនខ្លាចសឹកឆ្កូត នឹងភ្លឺចែងចាំងគ្រប់ពេលបង្កើននៅភាពប្រណិតនឹង Fashion
• តួរកាត់ដោយប្រើបច្ចេកវិទ្យាកាត់ពេជ្រ NC Diamond Cutting
• បាតនាឡិកាធ្វើពី Ceramic ធន់នឹងការសឹកឆ្កូត
• កញ្ជក់នាឡិកាជាប្រភេទ Anti-Scratches Glass ធន់នឹងភាពសិកឬប៉ះទង្គិច
• ខ្សែរនាឡិកាមានច្រើនជម្រើសដូចជា ខែ្សរStainless steel ខ្សែរស្បែក ខ្សែរ Fluoroelastomer និងខ្សែរលីឡុង
• 5ATM ការពារជម្រៅទឹក 50ម៉ែតទទួលស្គាល់ដោយស្តង់ដារអន្តរជាតិ ISO 22810:2010
• ធន់នឹងកម្តៅ 70°C ត្រជាក់ -40°C
• បច្ចេកវិទ្យាសាកថ្មឥតខ្សែរ (wireless)

ចំណុចគោលទី 2 ៖ Compatible (ប្រើប្រាស់ទូលំទូលាយទំាង iOS និង Android ប្រើបានសេ
រី)
• ភ្ជាប់ជាមួយស្មាតហ្វូនគ្រប់ប្រភេទ៖
• លើកនិយាយបានតាម App ល្បីៗ ដូចជា Telegram, Facebook Messenger, WhatsApp ឬ Instagram ជាដើម ។
• អាច Quick Rely នឹង ទទួលដំណឹងសារគ្រប់ពេលវេលា
• Bluetooth Call បានចម្ងាយឆ្ងាយរហូតដល់ 100ម៉ែត្រ
• ថ្មកាន់បានជាង 2 សប្តាហ៍ (46mm)

 

ចំណុចគោលទី 3 ៖ Pro-Level Health Management  (អ្នកជំនាញគ្រប់គ្រងសុខភាពសុខ និង មានភាពច្បាស់សុក្រិត)
• មុខងារតាមដានសុខភាពបេះដូង PPG ដំបូងគេ Pulse Wave Arrhythmia Analysis
• មុខងារវាស់ចង្វាក់បេះដូងជំនាន់ចុងក្រោយបង្អស់ HUAWEI TruSeen™ 5.5+
• មុខងារតាមដានស្រមុកដំបូងគេ នឹង ដំណេក HUAWEI TruSleep 3.0
• មុខងារតាមដានរដូវស្ត្រីបែបវិទ្យាសាស្ត្រ
• មុខងារ គ្រប់គ្រង Calories Management
• មុខាងរវាស់កម្រិតអ៊ុកសីសែនក្នុងឈាម Spo2
• មុខងារតាមដានភាពស្ត្រេស Stress Monitoring
• មុខងារវាស់កម្តៅជាដើម ..

ចំណុចគោលទី 4 ៖ មុខងារកីឡាឈានមុខគេ Sport Forward

• ការរចនាថ្មីជាមួយ Activity Rings នៅលើ Watch Face ជំនួយភាពងាយស្រួលក្នុងការបំពេញយក ចំនួនដុត Calorie បំពេញចំនួនម៉ោងនៃការហាត់ប្រាណឬធ្វើសកម្មភាពហាត់ប្រាណ
• មុខងារ GPS ជំនាន់ថ្មី “Sunflower” ចាប់យកទីតាំងខ្លាំងជាងមុន 30% (Dual-band five-system QZSS, GPS, GLONASS, Galileo, and Beidou, QZSS ) ធ្វើអោយការចាបើយកទីតាំងបានកាន់តែលឿនបំផុត ។
• មុខងារ Route Back និង Route Back Sharing មិនខ្លាចវង្វេងផ្លូវពេលធ្វើការឡើងភ្នំឬតំបន់ដែលយើងមិនស្គាល់ ហើយយើងអាចធ្វើការចែករំលែក នៃ Route  ដែលបានធ្វើដំណើរទៅកាន់មិត្តភក្តិបានទៀតផង
• មុខងារ AI Running Coach ឬ Smart Workouts Coach ជំនួយដល់ការហាត់ប្រាណ
• មុខងារកីឡាជាង 100+ ប្រភេទ
• មានវគ្គបណ្តុះបណ្តាល Free ជាង 200+ វគ្គ

 ដោយការឌីហ្សាញថ្មីទាំងស្រង់ The all-new HUAWEI WATCH GT 4 ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកនិយមប្រើនាឡិកាឆ្លាតវៃ។ ហើយក្រុមហ៊ុនហួវៃប្រទេសកម្ពុជានឹងនាំចូល ស្តេចនាឡិកា HUAWEI WATCH Ultimate និង The all-new HUAWEI WATCH GT 4 Series មកទីផ្សារប្រកម្ពុជាក្នុងពេលឆាប់នេះផងដែរ។
សូមបញ្ជាក់ថា៖ smartwatch របស់ក្រុមហ៊ុនហួវៃប្រើបានជាមួយស្មាតហ្វូន Android 8.0 និង iOS 13 ឡើងទៅ។

Share This Post: