ព័ត៌មានជាតិ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល ឃាត់ខ្លួនក្មេងស្រី ២នាក់យកមកអប់រំ ក្រោយឃើញជិះម៉ូតូជ្រែពេញផ្លូវ ពេលកំពុងចុះល្បាតក្នុងភូមិសាស្រ្ដ

BY
srey nuch
September 19, 2023

ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២៖៣១នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល បានចុះល្បាតក្នុងភូមិសាស្រ្ដ លុះដល់ចំណុច ផ្លូវជាតិលេខ៥១ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល បានប្រទះឃើញក្មេងទំនើង ០២នាក់(ស្រី) ធ្វើសកម្មភាពជិះម៉ូតូជ្រែពេញផ្លូវ៖

១-ឈ្មោះ អុជ ចាន់ថេត ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកបើកម៉ូតូ)។

២-ឈ្មោះ ជ័យ លីនដា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកអង្គុយពីក្រោយ)។

+វត្ថុតាង៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ឆ្នាំផលិត២០១៩ ពាក់ស្លាកលេខ កំពង់ស្ពឺ 1N-1970។ សមត្ថកិច្ច បាននាំយកក្មេងទំនើងទាំង០២នាក់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល ដើម្បីធ្វើកិច្ចសន្យាណែនាំអប់រំ និងឲ្យអាណាព្យាបាល ក្មេងទាំង០២នាក់ មកធានាយកកូនទៅអប់រំបន្ត ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province

Share This Post: