អន្តរជាតិ

Katy Perry សម្រេចលក់សិទ្ធគ្រប់គ្រងបទចម្រៀងចំនួន ៥ អាល់ប៊ុមទៅឲ្យក្រុមហ៊ុនមួយក្នុងតម្លៃ ២២៥លានដុល្លារ

BY
Pheakdey
September 19, 2023

អាមេរិក៖ តារាចម្រៀងលំដាប់ពិភពលោកអ្នកនាង Katy Perry បានយល់ព្រមលក់សិទ្ធគ្រប់គ្រប់ចម្រៀងខ្លួនក្នុងតម្លៃជាង ២០០លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី១៩ ខែកញ្ញានេះ។ បទចម្រៀងដែលតារាស្រ្តីវ័យ ៣៨ឆ្នាំរូបនេះសម្រេចលក់សិទ្ធឲ្យគេគ្រប់គ្រប់នោះគឺជាអាល់ប៊ុមចម្រៀងចំនួន ៥ ដែលបានចេញលក់ក្នុងអំឡុងឆ្នាំ ២០០៨ រហូតដល់ឆ្នាំ ២០២០។

ប្រភពខាងលើបានបន្តថា អាល់ប៊ុមចម្រៀងទាំង ៥នោះរួមមាន អាល់ប៊ុមចម្រៀង One Of The Boys អាល់ប៊ុមចម្រៀង PRISM អាល់ប៊ុមចម្រៀង Witness​ អាល់ប៊ុមចម្រៀង Smile និងអាល់ប៊ុមចម្រៀង Teenage Dream ផងដែរ។ ចំពោះក្រុមហ៊ុនបានទិញសិទ្ធគ្រប់គ្រងនេះវិញគឺក្រុមហ៊ុន Litmus Music ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ខណៈនៅក្នុងកិច្ចសន្យាខាងលើនេះគឺខាងក្រុមហ៊ុននឹងត្រូវប្រគល់ប្រាក់ចំនួន ២២៥លានដុល្លារទៅកាន់តារាចម្រៀង Katy Perry៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: