អន្តរជាតិ

លោក ពូទីន នឹងទៅជួបលោក ស៊ី ជីនពីង ក្នុងប្រទេសចិន ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់គាត់គិតចាប់តាំងពីមានដីកាតាមចាប់ខ្លួនរបស់តុលាការអន្តរជាតិ

BY
Pheakdey
September 20, 2023

រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី​ វ្ល៉ាឌីមៀរ ពូទីន នឹងអញ្ជើញទៅជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅក្នុងទីក្រុងប៉េកាំង ប្រទេចិន ក្នុងខែតុលាខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី២០ ខែកញ្ញានេះ។ យ៉ាងណាក្តី កាលបរិច្ឆេទជាក់លាក់នៃជំនួបដ៏គួរឲ្យចាប់អារម្មណ៍នេះនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

ប្រភពខាងលើបានបន្តថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីរុស្ស៊ី​ វ្ល៉ាឌីមៀរ ពូទីន ខាងលើនេះនឹងក្លាយជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់គាត់ បើគិតចាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (International Criminal Court) ចេញដីកាតាមចាប់ខ្លួនរូបលោកជុំវិញករណីសង្គ្រាមនៅអ៊ុយក្រែនមក។ គួររម្លឹកជូនថា កាលពីសប្តាហ៍មុននេះលោក  វ្ល៉ាឌីមៀរ ពូទីន ក៏បានជួបពិភាក្សាជាមួយនិងលោក គឹម​ ជុងអ៊ុន ដែលជាប្រមុខដឹកនាំប្រទេសកូរ៉េខាងជើងផងដែរ ដោយជំនួបនោះត្រូវបានរៀបចំឡើងនៅក្នុងប្រទេសរុស្ស៊ី៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: