អាមេរិកនឹងអនុវត្តច្បាប់ថ្មីមួយអនុញ្ញាតឲ្យសមាជិកព្រឹទ្ធសភាអាចពាក់ឈុតហាត់ប្រាណទៅបំពេញការងារបាន
- BY
- Pheakdey
- September 20, 2023
អាមេរិក៖ សហរដ្ឋអាមេរិកនឹងអនុវត្តច្បាប់ថ្មីមួយជុំវិញការស្លៀកពាក់របស់សមាជិកព្រឹទ្ធសភាក្នុងពេលទៅបំពេញការងារ ដោយដកចេញនូវច្បាប់ច្បាស់ដែលតម្រូវឲ្យសមាជិកព្រឹទ្ធសភាគ្រប់រូបត្រូវពាក់អាវធំ និងក្រវ៉ាត់កជាប្រចាំ។ យោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២០ ខែកញ្ញានេះបានបញ្ជាក់ថា តាមរយៈច្បាប់ថ្មីស្តីពីការស្លៀកពាក់នេះគឺសមាជិកព្រឹទ្ធសភាអាមេរិកអាចស្លៀកពាក់ឈុតសម្រាប់ហាត់ប្រាណទៅធ្វើការងារក៏បានដែរ។

ប្រភពខាងលើបានបន្តថា ដើមហេតុដែលជំរុញឲ្យមានការអនុវត្តច្បាប់ថ្មីនេះគឺផ្តើមចេញពីលោក John Fetterman សមាជិកព្រឹទ្ធសភាពីគណបក្សប្រជាធិបតេយ្យ ដែលមានទំលាប់ឬចំណូលចិត្តស្លៀកពាក់បែបសាមញ្ញៗ ដូចជាខោខ្លី អាវយឺត និងពាក់ស្បែកជើងប៉ាត់តាជាដើម។ និន្នាការនៃការស្លៀកពាក់នេះត្រូវបានលោក John Fetterman លើកយកទៅពិភាក្សានៅក្នុងស្ថាប័នព្រឹទ្ធសភា និងទាមទាររហូតដល់មានការគាំទ្រឲ្យបង្កើតជាច្បាប់សម្រាប់អនុវត្តជាផ្លូវការតែម្តង។ យ៉ាងណាក្តី ជុំវិញការអនុវត្តច្បាប់ថ្មីនេះក៏មានមតិរិះគន់មួយចំនួនផងដែរ ដោយវាបានធ្វើឲ្យប៉ះពាល់ដល់វប្បធម៌នៃការស្លៀកពាក់នៅក្នុងស្ថាប័នព្រឹទ្ធសភា ដែលមានការអនុវត្តជាច្រើនឆ្នាំមកហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






