ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ច ចុះបង្ក្រាបទីតាំងលួចលាក់បើកល្បែងស៊ីសងមួយកន្លែងនៅក្នុងតារាងបាល់ទះ ស្ថិតក្នុងភូមិដើមគ ខណ្ឌជ្រោយចង្វារ

    BY Khmernote Media September 20, 2023
    សមត្ថកិច្ច ចុះបង្ក្រាបទីតាំងលួចលាក់បើកល្បែងស៊ីសងមួយកន្លែងនៅក្នុងតារាងបាល់ទះ ស្ថិតក្នុងភូមិដើមគ ខណ្ឌជ្រោយចង្វារ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានឱ្យដឹងថា នៅថៃ្ងទី១៦ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ បានចុះបង្ក្រាបទីតាំងលួចលាក់បើកល្បែងស៊ីសងមួយកន្លែង ស្ថិតនៅក្លិបបាល់ដក់ជ្រោយចង្វារ ផ្លូវទន្លេសាប ក្រុម១ ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

    ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៩នាក់ (ស្រី ០១នាក់) និងបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ បៀរ ចំនួន ០២ហូ កុំព្យូទ័រ អនឡាញ ចំនួន ០១គ្រឿង និងម៉ូតូ ចំនួន ០២គ្រឿង។

    បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តចាត់ការតាមនីតិវិធីច្បាប់៕

    ប្រភព៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay