ទំព័រហ្វេសប៊ុកផ្លូវការ «ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK» ដែលត្រូវបានគេលួច ពេលនេះក្រុមការងារបច្ចេកវិទ្យាយកមកគ្រប់គ្រងបានវិញហើយ
- September 20, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទំព័រហ្វេសប៊ុកផ្លូវការ “ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK” របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលត្រូវបានគេលួចទៅគ្រប់គ្រងកាលពីរសៀលថ្ងៃម្សិលមិញ ឥឡូវនេះត្រូវបានក្រុមការងារបច្ចេកវិទ្យាយកមកគ្រប់គ្រងបានវិញហើយ។

ជាមួយគ្នានេះដែរ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបង្ហោះសារនៅលើបណ្ដាញតេឡេក្រាម អរគុណទៅដល់ក្រុមការងារបច្ចេកវិទ្យាទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត និងបញ្ញាដើម្បីយកទំព័រហ្វេសប៊ុកនេះគ្រប់គ្រងនិងប្រើប្រាស់ជាប្រយោជន៍ផ្សព្វផ្សាយព័ត៌មានសម្រាប់សាធារណជនទូទៅផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






