ព័ត៌មានជាតិ

ព្រឹត្តិការណ៍«សមរាត្រី»នៅប្រាសាទអង្គរ កំពុងបញ្ចេញពន្លឺយ៉ាងចិញ្ចែងចិញ្ចាច ទាក់ទាញភ្ញៀងទេសចរយ៉ាងច្រើនកុះករចូលទៅទស្សនា

BY
Khmernote Media
September 21, 2023

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ព្រឹត្តិការណ៍ «សមរាត្រី» ដ៏កម្រ ដែលកើតឡើង ២ដងក្នុងមួយឆ្នាំ ដោយព្រះអាទិត្យរះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត បានបញ្ចេញពន្លឺយ៉ាងចិញ្ចែងចិញ្ចាច នៅលើទឹកដីកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ក្នុងខេត្តសៀមរាប បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ​ចូលទៅទស្សនាផ្ដិតយករូបភាព។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត នារដូវវស្សានេះ នឹងកើតទ្បើងចំថ្ងៃទី២១-២២-២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ចាប់ពីម៉ោង៥៖០០ដល់ម៉ោង ៧៖០០ព្រឹក។ ព្រឹត្តិការណ៍នេះ គឺជាសមរាត្រីរដូវវស្សា ដែលវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍កើតឡើង ២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា ៕

រូបភាព៖ លី សុផានិត – Ly sophanith , Pisey Pisey , ​Siv Ping

Share This Post: