កូរ៉េខាងត្បូងគ្រោងនឹងដាក់ឲ្យប្រើប្រាស់ iPad ឬ Galaxy Tab ធ្វើជាសៀវភៅពុម្ពឌីជីថលនៅតាមសាលារៀនមួយចំនួន
- BY
- Pheakdey
- September 21, 2023
កូរ៉េខាងត្បូង៖ ការិយាល័យអប់រំក្រុងសេអ៊ូលគ្រោងនឹងដាក់ឲ្យមានការប្រើប្រាស់ iPad ឬ Galaxy Tab ធ្វើជាសៀវភៅពុម្ពនៅតាមសាលារៀនមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញានេះ។ តាមផែនការគឺគម្រោងប្រើប្រាស់សៀវភៅពុម្ពឌីជីថលខាងលើនេះនឹងត្រូវអនុវត្តចាប់ពីឆ្នាំ ២០២៥ខាងមុខនេះ។

ប្រភពខាងលើបានបន្តថា នៅក្នុងដំណាក់កាលដំបូងនៃការអនុវត្តគម្រោងប្រើប្រាស់សៀវភៅពុម្ពឌីជីថលគឺការិយាល័យអប់រំក្រុងសេអ៊ូលនឹងបែងចែក iPad ឬ Galaxy Tab ចំនួន ៧០,៥៣០ គ្រឿងទៅកាន់សាលារៀនគោលដៅមួយចំនួន ខណៈសៀវភៅពុម្ពឌីជីថលនឹងត្រូវដាក់ឲ្យលប្រើប្រាស់សម្រាប់តែសិស្សរៀនថ្នាក់ទី ៧ ប៉ុណ្ណោះ។ យ៉ាងណាក្តី ប្រសិនបើគម្រោងនេះដំំណើរការទៅដោយរលូននិងមានប្រសិទ្ធភាពខ្ពស់គឺគេនឹងបន្តប្រើប្រាស់សៀវពុម្ពឌីជីថលនេះទៅកាន់សិស្សនៅកម្រិតសិក្សាផ្សេងៗទៀតផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






