អន្តរជាតិ

ប៉ូលិសកូរ៉េខាងត្បូងរកឃើញទាហានអាមេរិកចំនួន ១៧នាក់បានប្រេីប្រាស់សារធាតុញៀនខុសច្បាប់

BY
Pheakdey
September 21, 2023

កូរ៉េខាងត្បូង៖ ប៉ូលិសកូរ៉េខាងត្បូងបានចោទប្រកាន់ទាហានអាមេរិកចំនួន ១៧នាក់​ និងពលរដ្ឋស៊ីវិលចំនួន ៥នាក់ផ្សេងទៀតពីបទប្រើប្រាស់គ្រឿងញៀន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២១​ ខែកញ្ញានេះ។ គ្រឿងញៀននោះគឺជាកញ្ឆាសំយោគ ដែលត្រូវបាននាំចូលមកាន់ទឹកដីកូរ៉េខាងត្បូងតាមរយៈសេវាប្រៃសណីយ៍របស់យោធាអាមេរិក។

យ៉ាងណាក្តី គិតរហូតមកទល់នឹងពេលនេះប៉ូលិសកូរ៉េខាងត្បូងនៅមិនទាន់ធ្វើការឃាត់មនុស្សទាំង ២២នាក់នោះនៅឡើយទេ តែអាជ្ញាធរកូរ៉េខាងត្បូងបានដាក់ការស្នើសុំទៅកាន់ព្រះរាជអាជ្ញារួចហើយ ដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការនិងបន្តអនុវត្តទោសទៅតាមច្បាប់ជាធរមាន។ បើតាម Cha Min-seok មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកស៊ើបអង្កេតករណីគ្រឿងញៀនបានបញ្ជាក់ថា ការប្រើប្រាស់កញ្ឆានៅក្នុងប្រទេសកូរ៉េខាងត្បូងគឺត្រូវបានចាត់ទុកជាសកម្មភាពខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយអ្នកដែលបានប្រព្រឹត្តិសកម្មភាពនេះនឹងត្រូវទទួលទោសទៅតាមផ្លូវចាប់ បើទោះជាពួកគេកំពុងស្ថិតនៅក្នុងលក្ខខណ្ឌការងារអ្វីក៏ដោយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: