ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកអនុម័តកញ្ចប់ថវិកា ៦០០លានដុល្លារសម្រាប់ទិញឧបករណ៍តេស្តកូវីដ-១៩ចែកជូនពលរដ្ឋខ្លួននៅក្នុងរដូវរងាខាងមុខនេះ

    BY Pheakdey September 21, 2023
    អាមេរិកអនុម័តកញ្ចប់ថវិកា ៦០០លានដុល្លារសម្រាប់ទិញឧបករណ៍តេស្តកូវីដ-១៩ចែកជូនពលរដ្ឋខ្លួននៅក្នុងរដូវរងាខាងមុខនេះ

    អាមេរិក៖ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃឌិន នឹងបន្តអនុវត្តគម្រោងចែកជូនឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃទៅកាន់ពលរដ្ឋទូទាំងប្រទេសនៅក្នុងរដូវរងាខាងមុខនេះ។ តាមការព្យាករណ៍គឺរដូវរងានៅសហរដ្ឋអាមេរិកនឹងត្រូវចាប់ផ្តើមពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៩ ខែមីនាឆ្នាំ ២០២៤។

    បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញានេះបានឲ្យដឹងថា ដើម្បីអនុវត្តផែនការខាងលើនេះរដ្ឋាភិបាលអាមេរិកនឹងត្រូវប្រើប្រាស់ថវិកាចំនួន ៦០០លានដុល្លារ ហើយកញ្ចប់ថវិកានេះក៏ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការរួចហើយដែរ។ ដើម្បីទទួលបានឧបករណ៍តេស្តដោយមិនគិតថ្លៃពីសំណាក់អាជ្ញាធរអាមេរិក គឺពលរដ្ឋអាមេរិកតម្រូវឲ្យចូលទៅចុះឈ្មោះស្នើសុំនៅក្នុងគេហទំព័រ  covidtests.gov ខណៈគ្រួសារនីមួយៗនឹងត្រូវទទួលបានឧបករណ៍តេស្តជំងឺកូវីដ-១៩ ចំនួន ៤៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: