ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នឹងចាត់វិធានការលើអ្នកលក់ដូរនៅលើផ្លូវ២៧១ ខាងមុខសាលា ជា ស៊ីម សាមគ្គី ដោយទុកពេលឱ្យ ៣ថ្ងៃ ត្រូវរើចេញពីទីតាំងនេះ

    BY Khmernote Media September 22, 2023
    គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នឹងចាត់វិធានការលើអ្នកលក់ដូរនៅលើផ្លូវ២៧១ ខាងមុខសាលា ជា ស៊ីម សាមគ្គី ដោយទុកពេលឱ្យ ៣ថ្ងៃ ត្រូវរើចេញពីទីតាំងនេះ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ បានឱ្យដឹងថា នៅសប្តាហ៍ក្រោយ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នឹងមានវិធានការ ដល់អ្នកលក់នៅលើផ្លូវ២៧១ មុខសាលា ជា ស៊ីម សាមគ្គី។

    គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ បានរៀបចំសណ្តាប់ធ្នាប់នៅផ្លូវ២៧១ មុខសាលា ជា ស៊ីម សាមគ្គី។ ជាមួយគ្នានោះ លោកអភិបាលរង បានណែនាំដល់អាជីវករលក់ដូរនៅលើផ្លូវ២៧១ សូមបញ្ឈប់ការលក់នៅលើទីតាំងនេះ និងទុករយៈពេលបីថ្ងៃ៕

    ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay