ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កីឡាករកម្ពុជាដ៏ឆ្នើម ឈុន ប៊ុនថន ម្ចាស់មេដាយមាស ប្តេជ្ញាបំណែកកំណត់ត្រាថ្មី ក្នុងកីឡាអាស៊ី នៅប្រទេសចិន

    BY Khmernote Media September 22, 2023
    កីឡាករកម្ពុជាដ៏ឆ្នើម ឈុន ប៊ុនថន ម្ចាស់មេដាយមាស ប្តេជ្ញាបំណែកកំណត់ត្រាថ្មី ក្នុងកីឡាអាស៊ី នៅប្រទេសចិន

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា កីឡាករកម្ពុជាដ៏ឆ្នើម ឈុន ប៊ុនថន ម្ចាស់មេដាយមាសដំបូងបំផុតក្នុងប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្តេជ្ញាថា នឹងបំណែកកំណត់ត្រាថ្មី ក្នុងកីឡាអាស៊ី នៅប្រទេសចិន។

    ម្ចាស់មេដាយមាសស៊ីហ្គេម ឈុន ប៊ុនថន បានបញ្ជាក់ថា៖ «តាមការតាំងចិត្ត របស់ខ្ញុំធ្វើយ៉ាង ណាប្រឹងប្រែងហ្វឹកហាត់ នៅចិននេះឱ្យបានខ្លាំងក្លា ដើម្បីបំបែកកំណត់ត្រាថ្មីមួយសម្រាប់ខ្លួនឯង និងធ្វើឱ្យបានល្អ ក្នុងការប្រកួតកីឡាស៊ី ដែលតែងតែធ្វើឡើង រៀងរាល់៤ឆ្នាំម្តង។ តាមរយៈការប្រឹងប្រែង និងការប្រកួតកីឡាអាស៊ី ដែលជាកម្រិតហ្គេមធំជាងគេប្រចាំទ្វីបអាស៊ីនេះ គឺជាការបើកផ្លូវមួយរបស់ខ្ញុំ ក្នុងការឈានឆ្ពោះទៅរកគោលដៅ ចូលរួមប្រកួតកីឡាអូឡាំពិក (Olympic Games) ដែលជាការប្រកួតដ៏ធំកម្រិតបច្ចេកទេសខ្ពស់បំផុតរបស់ពិភពលោករៀងរាល់៤ឆ្នាំម្តងដូចគ្នា នៅទីក្រុងប៉ារីស ប្រទេសបារំាង នាឆ្នាំ២០២៤ខាងមុខ» ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post:
    MPO4D jitutoto mpo4d Mpoplay