ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងសាធារណការ សម្រេចចាត់តាំងឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ ជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន

    BY Khmernote Media September 23, 2023
    រដ្ឋមន្ត្រីក្រសួងសាធារណការ សម្រេចចាត់តាំងឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ ជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដី សម្រេចចាត់តាំងឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ជាអ្នកនាំពាក្យក្រសួង។

    អ្នកនាំពាក្យមានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
    – ទំនាក់ទំនង និងឆ្លើយតបជាផ្លូវការជាមួយសាធារណជន បណ្ដាញទំនាក់ទំនងសង្គម និង បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន

    – ស្រាវជ្រាវ ប្រមូល និងចងក្រងឯកសារពាក់ព័ន្ធពីគ្រប់អង្គភាពចំណុះក្រសួង ដើម្បីទទួល បានព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់ធ្វើការឆ្លើយតបទៅកាន់សាធារណជន និងបណ្ដាញ សារព័ត៌មាន

    – តាមដាន វិភាគ វាយតម្លៃព័ត៌មាន ដើម្បីឆ្លើយតប និងស្នើកែតម្រូវចំពោះព័ត៌មានក្លែងក្លាយ ឬ មិនត្រឹមត្រូវ ឱ្យបានទាន់ពេលវេលា

    – សហការរៀបចំសន្និសីទសារព័ត៌មាន សេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ ឬយន្តការ ផ្សព្វផ្សាយសមស្របណាមួយ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព

    – អនុវត្តនូវតួនាទី និងភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនពីថ្នាក់ដឹកនាំក្រសួង ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post:
    MPO4D jitutoto mpo4d Mpoplay