ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសនៅ UN ៖ កម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្លួនឡើយ និងមិនឱ្យប្រទេសណាមួយប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងនឹងប្រទេសផ្សេងទៀត

BY
srey nuch
September 23, 2023

(ក្រុងញូវយ៉ក)៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជា នឹងបន្ដដើរលើ​មា​គ៌ា​ន​យោ​បា​យ​កា​របរទេសបច្ចុប្បន្ន​ដែលឯករាជ្យ អព្យាក្រឹត ផ្អែកលើ​វិធាន​ច្បាប់ គោរពគ្នាទៅវិញទៅមក ដោ​យ​ស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍ នៃធម្មនុញ្ញអង្គការ​សហ​ប្រជាជាតិ ដើ​ម្បី​លើក​កម្ព​ស់​ផ​លប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងកសាង​មិ​ត្តភា​ពប​ន្ថែម​ទៀត​។ក​ម្ពុ​ជា​ប្រ​ឆាំងដាច់ខាត ចំពោះ​ការគំរាមប្រើប្រាស់ ឬការប្រើប្រាស់ កម្លាំង​ក្នុង​ទំនាក់ទំនងអន្ដរជាតិ កា​រជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ។

នេះជាការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពីទីក្រុងញូវយ៉ក ស​ហ​រ​ដ្ឋអាមេរិក ក្នុងម​ហា​​សន្និ​បាតលើកទី៧៨ របស់អង្គការសហ​ប្រជាជាតិ នៅថ្ងៃសុក្រទី២២ខែកញ្ញា ឆ្នាំ២០២៣។ សម្ដេចធិបតី បានថ្លែងថា «កម្ពុជា មិនអនុញ្ញាតឱ្យ​មានមូល​ដ្ឋានយោ​ធាបរ​ទេស​នៅលើ​ទឹ​កដីរបស់ខ្លួន ដូចមានចែងច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ។ កម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយ ឬ​ក្រុ​​មណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំង​នឹងប្រទេសផ្សេងទៀត។»

កម្ពុជា នឹង​ខិត​ខំ​ប​ន្ថែ​ម​ទៀ​តដើម្បីពង្រឹង និងពង្រីកកិច្ចសហ​ប្រតិ​បត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោក តាម​រ​យៈ​ក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្ដរជាតិ ដើម្បី​រួមចំណែកដល់សន្ដិភាព សន្ដិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព​រួមរបស់​យើង។ បន្ថែមលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងក្របខ័ណ្ឌសកល កម្ពុជាក៏​បានប​ន្ថែ​​ម​គោល​ដៅដោយឡែករបស់ខ្លួនទាក់ទងនឹងសកម្មភាពមីន គឺ «កម្ពុជាគ្មា​នមី​នត្រឹ​មឆ្នាំ​២​០​២​៥​»។

ក្នុង​ការ​ខិតខំប្រឹងប្រែងនេះ កម្ពុជាសូមអំពាវនាវឱ្យមានការបន្ដផ្ដល់ការគាំទ្រ ទាំ​ង​ផ្នែ​ក​ហិ​រញ្ញវត្ថុ និងបច្ចេក​ទេស យើងក៏សូមលើកទឹកចិត្តឱ្យមានការចូលរួមឱ្យបានកាន់តែទូលំទូលាយ ពីសហគមន៍​អន្ដរ​ជាតិ ដើម្បីបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃគ្រាប់មីន និងយុទ្ធភ័​ណ្ឌមិ​នទា​ន់​ផ្ទុះ ដែលជា «ឃាត​កលាក់មុខ» និងបន្ដគំរាមកំហែងដល់សន្ដិសុខមនុស្សជាតិ ទោះ​បី​ជា​ស​ង្គ្រា​មប្រដាប់​អាវុធបាន​បញ្ចប់​ទៅហើយក្ដី។ លើសពីនេះទៅទៀត កម្ពុជាស្វាគមន៍នូវគំនិតផ្ដួចផ្ដើម «កាតាលីករសកលស្ដីពី ការងារ​ស​មរម្យ និង​កា​រ​គាំ​ពា​រ​សង្គម​សម្រាប់​អន្ដរកាលយុត្តិធម៌» ដែលបានដាក់ចេញដោយឯកឧត្តម អង់តូនីញ៉ូ ហ្គូទែរ៉ែស និងពិតជា​មានមោទកភាពដែលកម្ពុជាត្រូវបានជ្រើសរើសចូលរួម ក្នុង​គំ​និ​តផ្ដួចផ្ដើមនេះ ក្នុងនាមជាប្រទេស​ឈាន​មុខមួយ នៅ​ក្នុង​ចំណោ​មប្រ​ទេស​ដែល​មាន​សក្ដា​នុ​ព​​លទាំ​ង១០។

ដើម្បីសម្រេចបាន​នូវ​គោល​ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក​ម្ពុជា​សូម​អំពា​វ​នា​វឱ្យសហគមន៍អន្ដរជាតិបង្កើន​កិច្ចខិត​ខំប្រឹងប្រែង ពង្រឹងកិច្ចសហប្រតិបត្តិការ និង​ក​សា​ង​ទំ​នុ​កចិត្ត និងភាពជឿជាក់ឡើងវិញ ដើម្បី​បញ្ចប់​សង្គ្រាម ដោះស្រាយឫសគល់នៃជម្លោះ និ​ង​ព​ង្រឹ​ងសាមគ្គីភាពឆ្ពោះទៅសម្រេច​បានគោល​ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: