ក្មេងស្រីទំនើង ៣នាក់ ដែលព្រួតវា.យក្មេងស្រីម្នាក់នៅខេត្តឧត្តរមានជ័យ ផ្អើលក្នុងបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យាអប់រំ
- BY
- srey nuch
- September 25, 2023
ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ករណីក្មេងស្រីទំនើងមួយក្រុមព្រួតវាយលើក្មេងស្រីម្នាក់ ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ។
ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០៖០០នាទី លោក តេង សាម៉ៃ ព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងខេត្តឧត្តមានជ័យ បានអញ្ជើញពិនិត្យសំណុំរឿង ជួបផ្ទាល់ជាមួយ ក្មេងដៃដល់ និង អាណាព្យាបាល បានពន្យល់ពាក់ព័ន្ធបញ្ហាផ្លូវច្បាប់ដល់ក្មេងទំនើងស្រីទាំង ០៣នាក់ខាងលើ និងអាណាព្យាបាលរបស់ពួកគេ ព្រមទាំងបានណែនាំដល់មន្ត្រីនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ឲ្យធ្វើកិច្ចសន្យាអប់រំ និងឲ្យអាណាព្យាបាលមកធានាយកក្មេងទំនើងទាំង ០៣នាក់ខាងលើ ត្រឡប់ទៅមូលដ្ឋានវិញដើម្បីធ្វើការអប់រំបន្ត ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ-Oddar Meanchey provincial police
- Share This Post: