ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងសម្រេចអនុញ្ញាតឲ្យជនបរទេសអាចធ្វើដំណើរចូលក្នុងប្រទេសខ្លួនជាលើកដំបូងគិតចាប់តាំងពីឆ្នាំ ២០២០ មក

    BY Pheakdey September 26, 2023
    កូរ៉េខាងជើងសម្រេចអនុញ្ញាតឲ្យជនបរទេសអាចធ្វើដំណើរចូលក្នុងប្រទេសខ្លួនជាលើកដំបូងគិតចាប់តាំងពីឆ្នាំ ២០២០ មក

    កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានសម្រេចអនុញ្ញាតឲ្យជនបរទេសអាចធ្វើដំណើរចូលក្នុងប្រទេសខ្លួនបានវិញហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៦ ខែកញ្ញានេះ។ ការអនុញ្ញាតនេះត្រូវបានគេមើលឃើញថា គឺជាការអនុញ្ញាតលើកដំបូងបើគិតចាប់តាំងពីឆ្នាំ ២០២០មក។

    គួររម្លឹកជូនថា កាលពី ៣ឆ្នាំមុនប្រទេសកូរ៉េខាងជើងបានសម្រេចបិទឲ្យមានជនបរទេសណាម្នាក់អាចធ្វើដំណើរចូលមកក្នុងប្រទេសខ្លួនជាដាច់ខាត ក្រោមហេតុផលដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ ក្នុងអំឡុងពេលអនុវត្តវិធានការតឹងរឹងខាងលើនេះគឺអាជ្ញាធរកូរ៉េខាងជើងអាចនឹងកាត់ទោសប្រហារជីវិតតែម្តង ចំពោះជនណាដែលហានបំពានចូលក្នុងប្រទេសរបស់ខ្លួនមដោយគ្មានការអនុញ្ញាត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: