អន្តរជាតិ

មេធាវីថៃម្នាក់ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ ក្រោយអំពាវនាវឲ្យធ្វើកំណែទម្រង់របបរាជានិយមថៃ

BY
Pheakdey
September 26, 2023

ថៃ៖ សកម្មជននិងជាមេធាវីជនជាតិថៃដ៏ល្បីល្បាញម្នាក់ត្រូវបានតុលាការសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ក្រោយរូបគាត់បានធ្វើការអំពាវនាវជាសាធារណៈឲ្យធ្វើកំណែទម្រង់របបរាជានិយមថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៦ ខែកញ្ញានេះ។ សកម្មជនសិទ្ធមនុស្សរូបនេះមានឈ្មោះថា Arnon Nampa ភេទប្រុស មានអាយុ ៣៩ឆ្នាំ។

បើតាមតុលាការថៃបានបញ្ជាក់ថា សកម្មភាពរបស់លោក Arnon Nampa ត្រូវបានចាត់ទុកជាការប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរ ខណៈយោងទៅច្បាប់នៅក្នុងប្រទេសថៃគឺបានកំណត់ថា ជនណាដែលបានធ្វើសកម្មភាពនិងនិយាយប្រមាថព្រះមហាក្សត្រថៃជាសាធារណៈអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំឯ​ណោះ។ គួរបញ្ជាក់ជូនថា​ ថៃគឺជាប្រទេសដែលមានច្បាប់ការពារព្រះមហាក្សត្រ និងរបបរាជានិយមយ៉ាងតឹងរឹងបំផុត ខណៈផ្នត់គំនិតរបស់ប្រជាជនថៃភាគច្រើនបានចាត់ទុកព្រះមហាក្សត្រជាព្រះអទិទេពរបស់ពួកគេ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: