មនុស្ស ១១៣នាក់បានបាត់បង់ជីវិត និង ១៥០នាក់រងរបួសដោយសារភ្លើងឆេះក្នុងពិធីមង្គលការមួយនៅអ៊ីរ៉ាក់
- BY
- Pheakdey
- September 27, 2023
អ៊ីរ៉ាក់៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះពិធីមង្គលការមួយកន្លែងនៅក្នុងប្រទេសអ៊ីរ៉ាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៧ ខែកញ្ញានេះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ អាជ្ញាធរអ៊ឺរ៉ាក់ក៏បានរកឃើញមានមនុស្សចំនួន ១៥០នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។

ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលបានស្លាប់និងរងរបួសទាំងអស់នោះគឺសុទ្ធតែជាភ្ញៀវកិត្តិយស ដែលត្រូវបានអញ្ជើញឲ្យមកចូលរួមកម្មវិធីមង្គលការខាងលើនេះផ្ទាល់តែម្តង។ បើតាមអាជ្ញាធរអ៊ីរ៉ាក់បានបញ្ជាក់ថា ពិធីមង្គលការខាងលើនេះបានរៀបចំឡើងនៅក្នុងសាលដ៏ធំមួយនៅក្នុងទីក្រុង Nineveh ភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដោយនៅក្នុងពិធីមង្គលការនោះមានទាំងការបាញ់កាំជ្រួចអបអរសាទរកូនក្រមុំនិងកូនកំលោះទៀតផង។ យ៉ាងណាក្តី ការបាញ់កាំជ្រួចនោះបានបង្កឲ្យមានអគ្គីភ័យឆាបឆេះសាលយ៉ាងឆាប់រហ័ស និងបានបង្កឲ្យមានគ្រោះថ្នាក់ដ៏កម្រនេះតែម្តង៕


អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






