រុស្ស៊ីចង់ចូលរួមជាមួយចិនក្នុងការហាមឃាត់គ្រឿងសមុទ្រពីប្រទេសជប៉ុន
- BY
- Pheakdey
- September 27, 2023
រុស្ស៊ី៖ ប្រទេសរុស្ស៊ីកំពុងពិចារណាអំពីជម្រើសនៃការចូលរួមជាមួយប្រទេសចិនដើម្បីធ្វើការហាមឃាត់ការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី២៧ ខែកញ្ញានេះ។ យ៉ាងណាក្តី និយតកររុស្ស៊ីនឹងធ្វើការជួបពិភាក្សាជាមួយភាគីជប៉ុនជាមុនសិន មុននឹងធ្វើការសម្រេចជាផ្លូវការអំពីការហាមឃាត់នេះ។

គួររម្លឹកជូនថា ប្រទេសចិនបានសម្រេចធ្វើការហាមឃាត់គ្រឿងសមុទ្រគ្រប់ប្រភេទពីប្រទេសជប៉ុន ក្រោយអាជ្ញាធរជប៉ុនផ្តើមបង្ហូរទឹកវិទ្យុសកម្មចេញពីរោងចក្រផលិតថាមពលនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិច ខណៈជប៉ុនបានអះអាងថាការបង្ហូរទឹកវិទ្យុសកម្មនោះមិនបានបង្កឲ្យមានផលប៉ះពាល់ជីវិតសត្វនិងធម្មជាតិនៅក្នុងសមុទ្រឡើយ។ យ៉ាងណាក្តី ប្រទេសចិនបានយល់ឃើញថា សកម្មភាពរបស់អាជ្ញាធរជប៉ុនអាចបង្កឲ្យមានជាតិពុលជាច្រើនតោងជាប់នៅលើខ្លួនឬនៅក្នុងខ្លួនសត្វសមុទ្រ ដែលអាចបង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរចំពោះអ្នកដែលបានទទួលទានគ្រឿងសមុទ្រទាំងនោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






