អន្តរជាតិ

អាមេ​រិកនិងជប៉ុនព្រមានពីគ្រោះថ្នាក់របស់ក្រុមចោរអ៊ីនធឺណិតចិន BlackTech

BY
Pheakdey
September 28, 2023

ជប៉ុន៖ ទីភ្នាក់ងារសន្តិសុខជាតិសហរដ្ឋអាមេរិក ការិយាល័យស៊ើបអង្កេតសហព័ន្ធ និងប៉ូលិសជប៉ុនបានរួមគ្នាចេញសេចក្តីព្រមានជាផ្លូវការមួយអំពីគ្រោះថ្នាក់របស់ក្រុមចោរអ៊ីនធឺណិត BlackTech ដែលអាចកើតមានឡើងចំពោះក្រុមអន្តរជាតិធំៗនៅជុំវិញពិភពលោក។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញានេះបានបញ្ជាក់ថា BlackTech គឺជាក្រុមចោរអ៊ីនធឺណិត ឬក្រុម hacker ចិន ដែលមានសមត្ថភាពខ្លាំងមិនធម្មតា។

ប្រភពខាងលើបានបន្តថា ក្រុម BlackTech បានចាប់ផ្តើមធ្វើសកម្មភាពតាំងពីឆ្នាំ ២០១០ ម្លេះ ហើយនៅក្នុងឆ្នាំ ២០២០កន្លងទៅនេះក្រុម BlackTech បានធ្វើសកម្មភាពគួរកត់សម្គាល់មួយ ដោយពួកគេបានចូលទៅគ្រប់គ្រងគណនី Email របស់មន្ត្រីរដ្ឋាភិបាលតៃវ៉ាន់បានរហូតដល់ចំនួន ៦,០០០នាក់។  បើតាមទីប្រឹក្សាមកពីទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិតសហរដ្ឋអាមេរិកនិងសមភាគីជប៉ុនបានផ្តល់អនុសាសន៍ថា ដើម្បីការពារខ្លួនពីការវាយប្រហាររបស់ក្រុម BlackTech ក្រុមហ៊ុនឬស្ថាប័ននានាគួរពិនិត្យមើលឬធ្វើបច្ចុប្បន្នភាពរ៉ោតទ័រអ៊ីនធឺណិត ដែលពួកគេកំពុងប្រើប្រាស់ឲ្យបានញឹកញាប់ ដើម្បីធានាឲ្យបានថាប្រព័ន្ធអ៊ីនធឺណិតនៅក្នុងទីតាំងរបស់ពួកគេគឺពិតជាមានសុវត្ថិភាព ១០០%៕

អត្ថបទ៖ ភក្តី

ប្រភព៖ ​The Strait Time

 

 

Share This Post: