អន្តរជាតិ

ចិនសម្ពោធឲ្យប្រើប្រាស់រថភ្លើង Monorail ដែលជារថភ្លើងទំនើបដូចនៅក្នុងភាពយន្តបែបវិទ្យាសាស្រ្តជាលើកដំបូង

BY
Pheakdey
September 28, 2023

ចិន៖ ចិនបានបើកសម្ពោធឲ្យប្រើប្រាស់រថភ្លើងប្រភេទ Monorail ជាលើកដំបូងក្នុងប្រទេសខ្លួនហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញានេះ។ ផ្លូវរថភ្លើងដ៏ទំនើបដូចមាននៅក្នុងខ្សែភាពយន្តបែបវិទ្យាសាស្រ្តនេះមានទីតាំងស្ថិតនៅក្នុងទីក្រុង​ Wuhan នៃខេត្ត Hubei ដែលមានប្រវែងផ្លូវសម្រាប់ធ្វើដំណើរសរុប ១០,៥ គីឡូម៉ែត្រ។

ប្រភពខាងលើបានបន្តថា នៅតាមខ្សែរថភ្លើងខាងលើនេះមានស្ថានីយ៍ចំនួន ៦ កន្លែងផ្សេងគ្នា មានម៉ោងដំណើរការចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៨យប់ ខណៈនៅតាមស្ថានីយ៍នីមួយៗនឹងមានការចេញដំណើរនៅរៀងរាល់ ១០នាទីម្តង។ ចំពោះសមត្ថភាពនៃការផ្ទុកអ្នកដំណើរវិញគឺរថភ្លើងអាចផ្ទុកអ្នកដំណើរបានចំនួន ២២០នាក់ក្នុងពេលតែមួយ និងអាចធ្វើដំណើរក្នុងល្បឿន ៦០គីឡូម៉ែត្រនៅក្នុងមួយម៉ោង។ ដោយឡែកសម្រាប់តម្លៃនៃការប្រើប្រាស់វិញគឺអ្នកដំណើរអាចទិញសំបុត្រជាកញ្ចប់សម្រាប់ប្រើប្រាស់ពេញមួយខែក្នុងតម្លៃ ១២០ យន់ (១៦,៥ ដុល្លារ) និងតម្លៃ ៣០យន់ (៤,១០ ដុល្លារ) សម្រាប់ប្រើប្រាស់ក្នុងមួយថ្ងៃ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

 

Share This Post: