អន្តរជាតិ

លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin សម្រេចបរិច្ចាគប្រាក់ខែទាំងអស់ទៅកាន់មូលនិធិសប្បុរសធម៌

BY
Pheakdey
September 29, 2023

ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin បានសម្រេចបរិច្ចាគប្រាក់ខែនិងប្រាក់ឧបត្ថម្ភប្រចាំខែរបស់លោកទាំងអស់ទៅកាន់មូលធិនិសប្បុរសធម៌ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៩ ខែកញ្ញានេះ។ ចំពោះមូលនិធិសប្បុរសធម៌ ដែលនឹងទទួលបានប្រាក់បរិច្ចាគនោះគឺត្រូវបានជ្រើសរើសដោយក្រុមការងាររបស់លោកនាយករដ្ឋមន្ត្រីផ្ទាល់ម្តង។

ប្រភពខាងបានបន្តថា ការបរិច្ចាគប្រាក់នោះទៀតសោធនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាល និងស្ថិតនៅក្នុងវិស័យផ្សេងគ្នាផងដែរ។ ចំពោះដំណាក់កាលទី ១ គឺប្រាក់ខែរបស់នាយករដ្ឋមន្ត្រីទាំងអស់នឹងត្រូវបរិច្ចាគទៅកាន់មូលនិធិសប្បុរធម៌កុមារ Foundation for Children ដែលជាអង្គការក្រៅរដ្ឋាភិបាលកំពុងធ្វើការយ៉ាងសកម្មក្នុងការការពារសិទ្ធកុមារ ផ្តល់ការអប់រំ ថែទាំ និងសុខុមាលចំពោះកុមារក្រីក្រ និងគ្មានផ្ទះសម្បែងជាច្រើននាក់ទៅទូទាំងប្រទេសថៃ។ សូមបញ្ជាក់ជូនថា ប្រាក់ខែរបស់លោកនាយករដ្ឋមន្ត្រីថៃគឺមានចំនួន ៧៥,៥៩០បាត (២,០៦៤ដុល្លារ)​ បូកជាមួយប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៥០,០០០ បាត (១,៣៦៥ ដុល្លារ) ដូចនេះប្រាក់សរុបរួមដែលលោកអាចទទួលបានប្រចាំខែគឺ ១២៥,៥៩០ បាត (ប្រហែល ៣,៤៣០ដុល្លារ)៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: