អន្តរជាតិ

ជប៉ុននឹងបង្ហូរទឹកវិទ្យុសកម្មចូលទៅក្នុងសមុទ្រដំណាក់កាលទី ២​ នៅសប្តាហ៍ក្រោយ ខណៈទឹកវិទ្យុសកម្មសរុបមានចំនួន ១,៣៤លានតោន

BY
Pheakdey
September 29, 2023

ជប៉ុន៖ ជប៉ុននឹងផ្តើមបង្ហូរទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិច ដែលជាដំណាក់ទី ២ នៅសប្តាហ៍ក្រោយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៩ ខែកញ្ញានេះ។ បើតាមក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូបានបញ្ជាក់ថា តាមគម្រោងគឺប្រតិបត្តិការណ៍បង្ហូរកាកសំណល់រាវខាងលើនេះត្រូវអនុវត្តនៅក្នុងថ្ងៃទី ៥ ខែតុលា ខណៈបរិមាណកាលសំណល់ដែលត្រូវបង្ហូរចេញនោះនៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ។ 

គួររម្លឹកជូនថា ដំណាក់ទី ១ នៃប្រតិបត្តិការណ៍បង្ហូរទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិចបានចាប់ផ្តើមនៅក្នុងថ្ងៃទី ២៤ ខែសីហាកន្លងទៅ ហើយនៅក្នុងដំណាក់កាលដំបូងនោះជប៉ុនបានធ្វើបង្ហូរកាកសំណល់រាវអស់ចំនួន ៧,៨០០តោន ខណៈកាកសំណល់ទាំងអស់មានបរិមាណរហូតដល់ ១,៣៤លានតោនឯណោះ។​ សូមបញ្ជាក់ជូនថាផងដែរថា សកម្មភាពរបស់អាជ្ញាធរជប៉ុនខាងលើនេះបានធ្វើប្រទេសចិនមិនសប្បាយចិត្តនោះទេ ដ្បិតចិនយល់ឃើញថាវាបានធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិនៅក្នុងសមុទ្រយ៉ាងខ្លាំង ហើយនៅចំពោះមុខស្ថានភាពបែបនេះគឺប្រទេសចិនបានសម្រេចផ្អាកនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុនទាំងស្រុងតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: