ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តព្រៃវែង ប្រកាសឱ្យជួយថតរូបផ្ញើ បើឃើញនគរបាលខេត្តព្រៃវែងរូបណា ជិះម៉ូតូអត់មួកសុវត្ថិភាព អត់កញ្ចក់ ឬម៉ូតូអត់ស្លាកលេខ ,នគរបាលនោះគួរទម្លាក់ស័ក្កិចោល

BY
Khmernote Media
September 29, 2023

ខេត្តព្រៃវែង៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នៅមុននេះបន្តិច បានប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែងជួយថតផ្ញើផង ក្នុងករណីដែលនគរបាលខេត្តព្រៃវែងរូបណា ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឬម៉ូតូអត់កញ្ចក់ ឬម៉ូតូអត់ស្លាកលេខ នគរបាលរូបនោះគួរត្រូវទម្លាក់ស័ក្កិចោល។

តាមរយៈខ្លឹមសារសំណេរនៃការបង្ហោះរបស់ ស្នងការនគរបាលខេត្តព្រៃវែង បានសរសេរៀបរាប់យ៉ាងដូច្នេះថា៖ «សូមជួយថតរូបផ្ញើផង នគរបាលខេត្តព្រៃវែងទីណាជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឬម៉ូតូអត់កញ្ចក់ ឬម៉ូតូអត់ស្លាកលេខ។ បើនគរបាលធ្វើបែបនេះបាន នគរបាលនោះគួរទម្លាក់ស័ក្កិ!» ។ បន្ទាប់ពីការបង្ហោះរួច ក្នុងនោះ ក៏ឃើញមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានចូលទៅខមិន គាំទ្រយ៉ាងពេញទំហឹង នៃការលើកឡើងរបស់ ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ផងដែរ៕

ប្រភព៖ Chhoeun Bunchhorn (ឈឿន ប៊ុនឆន)

Share This Post: