ត្រៀមអាវភ្លៀងទុកផង! ភ្លៀងនៅតែបន្តធ្លាក់ច្រើន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៤ ខែតុលា នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន
- September 30, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។

កម្ពុជាទទួលឥទ្ធិពលខ្សោយ ពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
– បណ្តាខេត្តនៅភាគពាយ័ព្យ និង ភាគខាងជើង អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ជាមួយ នឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៣០-៤០%។ រីឯរាជធានី និងបណ្តាខេត្តដទៃទៀត នៅភាគខាងត្បូង ខាងកើតជាប់ប្រទេសវៀតណាម និងតំបន់មាត់សមុទ្រ អាចមានភ្លៀងនៅក្នុងកម្រិត ពីតិចទៅបង្គួរ ជាមួយនឹងភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៧០-៩០%។
ដោយឡែករាជធានីភ្នំពេញនៅក្នុងថ្ងៃនេះ អាចមានភ្លៀងនៅកម្រិតបង្គួរ ជាមួយនឹងភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី៩០%៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology
- Share This Post:






