ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តពោធិ៍សាត់៖ ស្ថានភាពទឹកនៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ហាក់នៅនឹង ឬអាចឡើងបន្ថែមទៀតប្រសិនមានភ្លៀងធ្លាក់

    BY Khmernote Media September 30, 2023
    អភិបាលខេត្តពោធិ៍សាត់៖ ស្ថានភាពទឹកនៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ហាក់នៅនឹង ឬអាចឡើងបន្ថែមទៀតប្រសិនមានភ្លៀងធ្លាក់

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារបន្តចុះពិនិត្យនិងជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ក្នុងស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ដែលរួមមានសង្កាត់លលកសនិងសង្កាត់រលាប។

    ស្ថានភាពទឹកនៅព្រឹកថ្ងៃនេះហាក់នៅនឹង ឬអាចឡើងបន្ថែមទៀតប្រសិនមានភ្លៀងធ្លាក់ ហើយកំពុងហូរហៀរចេញពីស្ទឹងពោធិ៍សាត់ បាចសាចទៅតាមផ្លូវថ្នល់និងភូមិដ្ឋានរបស់ប្រជាពលរដ្ឋ។ សូមបងប្អូនមេត្តាបន្តការប្រុងប្រយ័ត្នទាំងអស់គ្នា និងថែរក្សាសុខភាព តាមរយៈ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ បើមានកិច្ចការចាំបាច់ផ្សេងៗ សូមទំនាក់ទំនងតាមរយៈប្រព័ន្ធទូរស័ព្ទ៣ខ្សែនេះ ៖ ០៩២ ៧២៨ ០៨៧, ០៩៦ ២៣៩ ៥០២០, ០៩៧ ៨៧ ៣៨ ១៦៧ ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post:
    MPO4D jitutoto mpo4d Mpoplay