អន្តរជាតិ

ទីក្រុងញូវញ៉កបានប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងរយៈពេល ១៤០ឆ្នាំចុងក្រោយ ខណៈអាជ្ញាធរបានហៅហេតុការណ៍នេះថា “ព្រឹត្តិការណ៍ភ្លៀងដែលអាចគំរាមគំហែងដល់អាយុជីវិត”

BY
Pheakdey
September 30, 2023

អាមេរិក៖ ទីក្រុងញូវញ៉ក សហរដ្ឋអាមេរិកបានប្រឈមនឹងបញ្ហាភ្លៀងធ្លាក់ក្នុងកម្រិតដ៏ខ្លាំងបំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៣០ ខែកញ្ញានេះ។ ឥទ្ធិពលរបស់ទឹកភ្លៀងបានបង្កឲ្យមានទឹកជំនន់ជន់លិចតាមដងលូវសំខាន់ៗជាច្រើន ដែលបង្ខំឲ្យសកម្មភាពធ្វើដំណើរតាមផ្លូវសាធារណៈមួយចំនួន និងសកម្មភាពអាជីវកម្មមួយចំនួនត្រូវបានផ្អាក ខណៈសាលារៀនមួយចំនួនបានសម្រេចឲ្យក្មេងៗផ្អាកមកសាលាតែបន្តការសិក្សាតាមប្រព័ន្ធ Online។

បើតាមអាជ្ញាធរក្រុងញូវយ៉កបានបញ្ជាក់ថា​ កាលពីថ្ងៃម្សិលមិញនេះភ្លៀងបានធ្លាក់ក្នុងកម្រិតយ៉ាងខ្លាំងមិនធ្លាប់មាននោះទេបើគិតចាប់តាំងពីឆ្នាំ ១៨៨២មក ពោលគឺក្នុងរយៈពេល ១៤០ឆ្នាំចុងក្រោយនេះ។​ បើតាមលោកស្រី Kathy Hochul អភិបាលក្រុង​ញូវយ៉ក ដែលបានសម្រេចទាញសញ្ញាអាសន្នបន្ទាន់ជុំវិញករណីភ្លៀងខាងលើនេះបានហៅហេតុការណ៍នេះថា ជា “ព្រឹត្តិការណ៍ភ្លៀងដែលអាចគំរាមគំហែងដល់អាយុជីវិត” ខណៈគិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះភ្លៀងនៅមិនទាន់ថយចុះនៅឡើយទេ។ យ៉ាងណាក្តី ពុំទាន់មានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះថ្នាក់ឬអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ដ៏កម្រនេះនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: