រដ្ឋាភិបាលមីយ៉ាន់ម៉ាបង្ហាញការខឹងសម្បាយ៉ាងខ្លាំងចំពោះប្រទេសចិនជុំវិញករណីខ្សែភាពយន្ត “No More Bets”
- BY
- Pheakdey
- September 30, 2023
មីយ៉ាន់ម៉ា៖ រដ្ឋាភិបាលមីយ៉ាន់ម៉ាដែលកំពុងដឹកនាំដោយរបបយោធាបានបង្ហាញនូវការខឹងសម្បាយ៉ាងខ្លាំងចំពោះប្រទេសចិនជុំវិញករណីខែ្សភាពយន្តរឿង “No More Bets” ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រទេសខ្លួនយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃសុក្រ ទី២៩ ខែកញ្ញានេះ។ ទន្ទឹមគ្នានេះប្រព័ន្ធផ្សព្វផ្សាយធំៗនៅក្នុងប្រទេសមីយ៉ាន់ម៉ាសុទ្ធតែបានធ្វើការរិះគន់ខ្លាំងៗចំពោះករណីនេះ ខណៈពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនក៏បានបង្ហាញនូវការមិនពេញចិនរបស់ពួកគេជាបន្តបន្ទាន់នៅតាមបណ្តាញសង្គមផងដែរ។

គួរបញ្ជាក់ជូនថា “No More Bets” គឺជាខ្សែភាពយន្តខ្នាតធំបែបឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ដោយសាច់រឿងនៅក្នុងខ្សែភាពយន្តមួយនេះបានបង្ហាញអំពីជនរងគ្រោះជាច្រើនដែលត្រូវបានគេឆបោក និងបង្ខំឲ្យធ្វើការជាអ្នកបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនិងមានទាំងសកម្មភាពធ្វើទារណ្ឌកម្មយ៉ាងឃោឃៅជាច្រើនផងដែរ ខណៈទីតាំងនៃការធ្វើសកម្មភាពឧក្រិដ្ឋនោះគឺកើតបានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជាផងដែរ។ សូមបញ្ជាក់ជូនផងដែរថា “No More Bets” គឺជាខ្សែភាពយន្តដែលទទួលបានគាំទ្រខ្លាំងបំផុតលំដាប់ទី ៣ ក្នុងចំណោមខ្សែភាពយន្តចិនទាំងអស់ ខណៈខ្សែភាពយន្តមួយនេះអាចរកប្រាក់ចំណូលបានប្រមាណជា ៣,៨ពាន់លានយន់ (ជាង ៥២០លានដុល្លារអាមេរិក) គិតត្រឹមពេលបច្ចុប្បន្ននេះ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






