អន្តរជាតិ

អង់គ្លេសចុះកិច្ចព្រមព្រៀងលើកគម្រោងផលិតនាវាមុជទឹកតម្លៃ ៤,៨ពាន់លានដុល្លារ

BY
Pheakdey
October 2, 2023

អង់គ្លេស៖ ប្រទេសអង់គ្លេសបានចុះកិច្ចព្រមព្រៀងលើកគម្រោងអភិវឌ្ឍន៍នាវាមុជទឹកក្នុងទំហំទឹកប្រាក់ដ៏ធំមួយនេះ ពោលគឺមានតតម្លៃរហូតដល់ ៤,៨ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២ ខែតុលានេះ។ គម្រោងអភិវឌ្ឍន៍មួយនេះមានឈ្មោះថា SSN-AUKUS ខណៈនាវាដែលគេនឹងផលិតឡើងនោះគឺជាប្រភេទនាវាដើរដោយថាមពលនុយក្លេអ៊ែរ ដែលជាបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបង្អស់គិតក្នុងពេលបច្ចុប្បន្ននេះ។

ប្រភពខាងលើនេះបានបន្តថា នៅក្នុងកិច្ចព្រមព្រៀងអភិវឌ្ឍន៍នាវាមុជទឹកនេះគឺក្រុមហ៊ុនចំនួន ៣ ដែលត្រូវធ្វើការងារួមគ្នាមានដូចជាក្រុមហ៊ុន BAE Systems, ក្រុមហ៊ុន Rolls-Royce និងក្រុមហ៊ុន Babcock ខណៈគម្រោងនេះគឺជាផ្នែកមួយរបស់សម្ព័ន្ធយោធា AUKUS ដែលជាសម្ព័ន្ធយោធារវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេសត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រឆាំងជាមួយឥទ្ធិពលរបស់ចិន។ បើតាមលោកនាយករដ្ឋមន្ត្រីអង់គ្លេស​ Rishi Sunak បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍នាវាខាងលើនេះនឹងត្រូវបញ្ចប់នៅត្រឹមឆ្នាំ ២០២៨ ខណៈគេនឹងត្រូវការកម្លាំងពលកម្មចំនួន ៥,០០០នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖  Channel News Asia

Share This Post: