បង់ក្លាដែសរកឃើញអ្នកបាត់បង់ជីវិតដោយសារជំងឺគ្រុនឈាម ១,០០៦នាក់ ដែលជាតួលេខច្រើនបំផុតមិនធ្លាប់មាននោះទេ
- BY
- Pheakdey
- October 3, 2023
បង់ក្លាដែស៖ យោងតាមរបាយការណ៍មួយរបស់អាជ្ញាធរសុខាភិបាលនៃប្រទេសបង់ក្លាដែលបានបង្ហាញថា មានពលរដ្ឋបង់ក្លាដែលចំនួន ១,០០៦នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺគ្រុនឈាមនៅក្នុងឆ្នាំនេះ។ ករណីស្លាប់ទាំងជាង ១,០០០ករណីនេះគឺបានកើតឡើងនៅក្នុងចំណោមករណីឆ្លងជាង ២,០០០ករណី ពោលគឺមានន័យថាប្រហែល ៥០% នៃអ្នកឆ្លងជំងឺគ្រុនឈាមនៅក្នុងប្រទេសបង់ក្លេដែសបានបានស្លាប់បាត់បង់ជីវិត។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី៣ ខែតុលានេះបានបញ្ជាក់ថា តួលេខអ្នកស្លាប់ខាងលើនេះគឺជាតួលេខអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមដ៏ច្រើនបំផុតមិនធ្លាប់មាននោះទេនៅក្នុងប្រទេសបង់ក្លាដែស។ គួរបញ្ជាក់ជូនថា គ្រុនឈាមគឺជាប្រភេទជំងឺដែលកើតមាននៅតំបន់ត្រូពិច ខណៈជំងឺប្រភេទនេះបង្កឡើងដោយសារការខាំពីមូលខ្លាញី។ ចំពោះអាការរបស់អ្នកកើតជំងឺគ្រុនឈាមវិញគឺមានដូចជាក្តៅខ្លួនខ្លាំង ឈឺក្បាល ក្អួត ចង្អោរ ឈឺសាច់ដុំ ហើយក្នុងករណីធ្ងន់ធ្ងរបំផុតនោះគឺមានការហូរឈាមដែលអាចនាំឲ្យស្លាប់តែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






