ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៦ ខែតុលា កម្ពុជាអាចមានភ្លៀងនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី៤០-៦០%
- October 4, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។

ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ចំណែកព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” នៅមហាសមុទ្រប៉ាស៊ីហ្វិក នឹងដើរកាត់លើភាគខាងត្បូងកោះតៃវ៉ាន់ មុននឹងរលាយអស់ឥទ្ធិពលនៅពេលទៅដល់ភាគខាងកើតកោះហុងកុង នៅថ្ងៃទី៨ ខែតុលា ហើយព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់លើកម្ពុជាទេ។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យ៖
នៅថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែតុលា រាជធានី និងបណ្ដាខេត្តនានា អាចមានភ្លៀងនៅក្នុងកម្រិតពីខ្សោយ ទៅបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៤០-៦០% ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






