គិតត្រឹមថ្ងៃនេះ ទឹកទន្លេមេគង្គខេត្តកំពង់ចាម បន្តហក់ឡើងដល់កម្ពស់ ១២,៦១ម៉ែត្រហើយ ខណៈកម្ពស់ទឹកប្រកាសឱ្យប្រុងប្រយ័ត្នគឺ ១៥,២០ម៉ែត្រ
- October 4, 2023
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពង់ចាម បានឱ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងដល់កម្ពស់១២,៦១ម៉ែត្រ បើធៀបទៅនិងថ្ងៃម្សិលមិញទឹកឡើង០,០៤ម៉ែត្រ ហើយចំណុចប្រកាសប្រុងប្រយ័ត្នគឺកម្ពស់ ១៥.២០ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២២ ទឹកទន្លេមានកម្ពស់ ១៣,៨១ម៉ែត្រ។

ទន្ទឹមនេះដែរស្របពេលដែលទឹកទន្លេមេគង្គបានបន្តហក់ឡើងជាថ្មីនេះជារៀង រាល់ឆ្នាំរដ្ឋបាលខេត្តកំពង់ចាមតែងតែចេញសេចក្តីប្រកាសព័ត៌មានទៅដល់មន្ទីរអង្គភាពពាក់ ព័ន្ធទាំងអស់ត្រូវត្រៀមលក្ខណៈចុះជួយសង្គ្រោះទៅដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជួយទៅ ដល់សត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាពជាដើមដែលរងផលប៉ះពាល់ដោយទឹកទន្លេមេគង្គ ៕


ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






