ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងទំនើងរហ័ស្សនាម «ក្រុមធីម 77» ប្រចាំស្រុកឱរ៉ាល់ ស្រុកថ្ពង ជិះម៉ូតូបង្ហោះតាមផ្លូវ បង្អួតទេពកោសល្យទៅក្រុមផ្សេងទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

    BY Khmernote Media October 6, 2023
    ក្មេងទំនើងរហ័ស្សនាម «ក្រុមធីម 77» ប្រចាំស្រុកឱរ៉ាល់ ស្រុកថ្ពង ជិះម៉ូតូបង្ហោះតាមផ្លូវ បង្អួតទេពកោសល្យទៅក្រុមផ្សេងទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

    ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយបានគោលការណ៍ដ៏ម៉ឺងម៉ាត់ពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ ដឹកនាំបញ្ជាផ្ទាល់ សហការជាមួយបណ្ដាគោលដៅពាក់ព័ន្ធបានស្រាវជ្រាវរកឃើញ ក្រុមក្មេងទំនើងដែលបង្ហោះម៉ូតូនៅតាម ផ្លូវជាតិលេខ៤៤ ក្នុងមូលដ្ឋានស្រុកឱរ៉ាល់ និងបានឃាត់យកមកកាន់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់។

    -ក្រុមក្មេងទំនើងដែលថតរូបវីដេអូបង្ហោះអំពីសកម្មភាពបង្ហោះម៉ូតូ តាមផ្លូវលេខ៤៤ ទទួលស្គាល់ថាពិតជាបានប្រព្រឹត្ដសកម្មភាពដូចក្នុង ហ្វេសប៊ុកមែន។

    -អះអាងថាការធ្វើបែបនេះគឺមើលតៗគ្នាតាមរយៈរូបភាពវីដេអូ តាមរយៈ បណ្ដាញសង្គម ហ្វេសប៊ុក យូធូប ។ ល។ ម្យ៉ាងទៀតនិងចង់អួតអំពីសមត្ថភាពកូនខ្មែរស្រុកជនបទ ថាមានសមត្ថភាពអាចបញ្ចេញទេពកោសល្យបានដូចគេដែរ អួតដល់ក្រុមផ្សេងទៀត ( មិនស្មានដល់..)។

    ចុងក្រោយសមត្ថកិច្ចបានអញ្ជើញមាតាបិតា អាណាព្យាបាលមកទទួលយកទៅធ្វើការអប់រំ និងធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចនាថៃ្ងនេះ បើសិនមានដូចករណីខាងលើជាលើកទី២ ស្នើសុំអនុវត្តច្បាប់ ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay