អន្តរជាតិ

នូវែលសេឡង់ប្រកាសបិទព្រលានយន្តហោះអន្តរជាតិ Queenstown ជាបន្ទាន់ក្រោយរកឃើញគ្រាប់.បែកគួរឲ្យសង្ស័យមួយ

BY
Pheakdey
October 6, 2023

នូវែលសេឡង់៖ អាជ្ញាធរនៃប្រទេសនូវែលសេឡង់បានសម្រេចបិទព្រលានយន្តហោះអន្តរជាតិ Queenstown ជាបន្ទាន់នៅព្រឹកថ្ងៃសុក្រ ទី៦ ខែតុលានេះក្រោយរកឃើញគ្រាប់បែកគួរឲ្យសង្ស័យមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ការសម្រេចបិទព្រលានយន្តហោះជាបន្ទាន់នេះបានជំរុញឲ្យមានការពន្យាពេលជើងហោះហើរជាច្រើនជើង និងបង្កការប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋជាច្រើននាក់ផងដែរ។

យ៉ាងណាក្តី គិតរហូតមកទល់នឹងពេលនេះគ្រាប់បែកនោះនៅមិនទាន់ផ្ទុះនិងបង្កគ្រោះថ្នាក់ដល់អ្ន​កណាម្នាក់នៅឡើយទេ ខណៈក្រុមប៉ូលិសជំនាញកំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះជាបន្ទាន់ ដើម្បីស្វែងរកឲ្យឃើញពីប្រភពនៃគ្រាប់បែកនោះ។ សូមបញ្ជាក់ជូនថា ក្នុងអំឡុងពេលនេះក្រុង Queenstown កំពុងក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយរបស់ប្រទេសនូវែលសេឡង់សម្រាប់ការទៅជិះស្គី វាយកូនហ្គោល ឡើងភ្នំ មើលព្រិលធ្លាក់ និងទៅមើលចំការទំពាំងបាយជូរជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: